header ads

Sponsor

ដោយ៖ វាសនា

(ភ្នំពេញ)៖ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ UN បានបញ្ជាក់ថា និងធ្វើការបកស្រាយ ចំពោះក្រុមជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ បានបកស្រាយច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខុសថែមទៀតផង។ ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍បង្ហាញ ក្តីព្រួយបារម្ភមួយចំពោះក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលចេញដោយ គ.ជ.ប ហើយបានចាត់ទុកការចេញក្រមសីលធម៌នេះ ជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព័ត៌មាន និងរាំងខ្ទប់សិទ្ធិបញ្ចេញមតិជាដើម។

ឆ្លើយតបក្តីបារម្ភរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនេះ តាមរយៈ សេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរ ជាតិនានា បានបញ្ជាក់ថា ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដែលចេញដោយ គ.ជ.ប មិនមានបញ្ញត្តិណាមួយ ដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យបំពេញ កិច្ចការរបស់ខ្លួនស្របតាមច្បាប់ជាធរមាននោះឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ទៀតថា អ្វីដែល គ.ជ.ប មានបំណងហាមឃាត់នោះ គឺការផ្សព្វផ្សាយដែលញុះញង់ឲ្យមានកំហឹង និងការរើសអើងជាតិសាសន៍តាមគ្រប់រូបភាព មិនមាន គោលបំណងគាបសង្កត់សេរីភាពសមាគម និងការប្រមូលដោយសនតិវិធីនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post