header ads

Sponsor

រិទ្ធី

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសហប្រជាជាតិ​ នៅទីក្រុង​ ហ្សីណែវ​ ប្រទេសស្វីស​ ថ្ងៃទី១៩ ខែមិថុនា ឆ្ន២០១៨ ៖ ប្រទេស​នូវេលសឺឡង់​ (New Zealand) បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីកម្ពុជា​នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ(UN Human Rights Council) ដោយបានលើកឡើងថា​ “ការបោះឆ្នោតនៅកម្ពុជាខាងមុខនេះ​ មិនមែនជាការបោះឆ្នោតពិតប្រាកដទេ​ ព្រោះគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម”។ នេះបើយោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកលោក កឹម សុខា អតីតប្រធានបក្ស CNRP។

សេចក្តីថ្លែងការណ៍នេះក៏បានស្នើរដ្ឋាភិបាលកម្ពុជានូវបញ្ហាមួយចំនួនទៀត៖ -ដោះលែងលោក​ កឹម​ សុខា​ និងអ្នកទោសនយោបាយទាំងអស់ -បញ្ចូលឱ្យមានគណបក្សសង្រ្គោះជាតិ​នៅក្នុដំណើរការបោះឆ្នោ និងបើកសិទ្ធិនយោបាយដល់មន្ត្រី​ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង១១៨រូប ដែលត្រូវបានតុលាការហាមមិនឱ្យធ្វើនយោ បាយរយៈពេល៥ឆ្នាំ។ -លុបចោលច្បាប់មួយចំនួនដែលមិនសមស្របនឹងច្បាប់អន្តរជាតិ -ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង​ អ្នកសារព័ត៌មាន​ និងសង្គមស៊ីវិល -ធ្វើយ៉ាងណាឱ្យប្រពន្ធ័តុលាការឯករាជ្យ។

ប្រទេសជាច្រើននៅអង្គការរសហប្រជាជាតិ​បាននិងកំពុងចូលរួមចុះហត្ថលេខាលើសេចក្តីថ្លេងការណ៍រួមនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post