header ads

Sponsor

ពិសី

(បន្ទាយមានជ័យ) : ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភ និងឃាត់ខ្លួនជនសង្ស័យនៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងលើពាក្យបណ្តឹងរបស់ ឈ្មោះ ស.ស.ត ភេទ ប្រុស អាយុ ២៣ឆ្នាំ ត្រូវជាពូរបស់កុមារីរងគ្រោះឈ្មោះ ឈ.ដ.ល ភេទ ស្រី អាយុ ១២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ តាមការបំភ្លឺរបស់កុមារីរងគ្រោះ បានបញ្ជាក់ថា ៖ កុមារីរងគ្រោះ និងជនសង្ស័យ ធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងជាមួយគ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានលួងលោមកុមារីរងគ្រោះទៅជួបដល់ក្នុងបន្ទប់ជួលរបស់គេ និងបានបង្ខំអោយរួមភេទជាមួយគេរហូតបានសម្រេច ០១លើក ថែមទាំងនិយាយមិនអោយកុមារីរងគ្រោះប្រាប់អ្នកណាអោយដឹងឡើយ បើមិនដូច្នោះជនសង្ស័យនិងសម្លាប់នាងចោល ទើបពេលកើតហេតុភ្លាមៗ កុមារីរងគ្រោះមិនហ៊ាន និយាយប្រាប់ម្តាយ និងយាយរបស់នាងទេ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទើបកុមារីរងគ្រោះហ៊ានបង្ហើបប្រាប់ម្តាយ និងយាយរបស់នាង ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ រូបគេ ពិតជាបានលួងលោមកុមារីរងគ្រោះទៅដល់បន្ទប់ជួល ហើយបានធ្វើសកម្មភាពថើប ច្របាច់សុដន និងលេងប្រដាប់ភេទកុមារីរងគ្រោះប្រាកដមែន តែមិនបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះដូចការចោទប្រកាន់នោះទេ ។

ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ រំលោភសេពសន្ថវះ យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post