header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ ប្រភពព័ត៌មានពីខេត្តស្ទឹងត្រែង បានអោយដឹងថា នៅថ្ងៃទី ១០កក្ដដា ឆ្នាំ៣០១៨នេះ ចៅក្រមសើបសួរសសលាដំបូងខេត្តបានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសសរធាតុញៀន តាមមាត្រា៤០នៃច្បាប់ការបង្ក្រាបគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តក្រចេះ ឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ បានចូលរួមសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចលើផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង៥៖៤៥នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្ត។

របាយការណ៍នេះ បញ្ជាក់ឲ្យដឹងថា ករណីនេះ កម្លាំងជំនាញទាំងពីរខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភីន ឃុនរិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំងចាប់យកវត្ថុតាងសង្ស័យជាគ្រឿងញៀនចំនួន១ថង់តែ ដែលមានទម្ងន់ជាង១គីឡូក្រាម, ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក Nokia ចុចពិល និងរថយន្តចំនួន១គ្រឿងម៉ាក Nisan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9081។

ដោយឡែក សម្រាប់របាយការណ៍របស់សមត្ថកិច្ចជំនាញ នៅខេត្តស្ទឹងត្រែង រាយការណ៍ជូនថ្នាក់លើវិញ បានធ្វើឡើងផ្ទុយពីសមត្ថកិច្ចខេត្តក្រចេះ ត្រង់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លនដែនខាងលើនេះ សមត្ថកិច្ចទាំងពីរខេត្ត ឃាត់បានតែជនសង្ស័យម្នាក់ ឈ្មោះ ភីន ឃុនរិទ្ធ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ធំ ដែលមានទម្ងន់ប្រហែល១គីឡូក្រាមប៉ុណ្ណោះ ពោល គឺគ្មានរថយន្តដែលជាវត្ថុតាងនោះទេ។

ក្រោយទទួលបានព័ត៌មានពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង បានចុះទៅផ្តិតយករូបភាពរថយន្តពាក់ព័ន្ធបទល្មើសម៉ាក Nisan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9081 ប៉ុន្តែត្រូវមន្ត្រី នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ស្រែកគំហ៊កថា ចេះតែថតរថយន្តគេផ្ដេសផ្ដាស ហើយជំរុញឲ្យទៅសួរមេរបស់ខ្លួន។ នៅពេលអ្នកសារព័ត៌មាន ដើរចូលទៅបម្រុងសួរនាំ លោក ចែម ផានិត បែរជាដើរចូលទៅក្នុងបន្ទប់ ហើយបិទទ្វារធ្វើព្រងើយ បង្ហាញពីភាពមិនពេញចិត្តចំពោះអ្នកសារព័ត៌មាន ដែលថតរថយន្តបទល្មើស។ នេះបើតាមការឲ្យដឹងពីក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តស្ទឹងត្រែង។

លោក ចែម ផានិត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា ការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ពិតជាបានឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងរួមមាន ថ្នាំញៀន១គីឡូក្រាម, ទូរស័ព្ទដៃ១គ្រឿង និងរថយន្ត នីសាន់ ណាវ៉ារ៉ា មួយគ្រឿងប្រាកដមែន ដែលនេះផ្ទុយពីរបាយការណ៍។ សម្រាប់ករណីនេះ នៅពេលអង្គភាពសារព័ត៌មាន Cam Post សួរនាំពីភាពមិនប្រក្រតីចំពោះរបាយការណ៍ និងការហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យផ្ដិតយករូបភាពរថយន្តបទល្មើសនោះ ស្រាប់តែលោកបានច្រឡោតតូងតែម្ដង ដោយប្រើពាក្យសម្ដីអសុរសជេរប្រមាថអ្នកសារព័ត៌មាន ហើយចុចបិទទូរស័ព្ទតែម្ដង។

ភ្លាមៗនោះ អង្គភាពសារព័ត៌មាន Cam Post បានព្យាយាមទំនាក់ទំនងសុំការពន្យល់ជុំវិញរឿងនេះ លោកបានឆ្លើយយ៉ាងខ្លី ដោយសម្ដីជេរប្រមាថយ៉ាងអសុរសមុនចុចបិទទូរស័ព្ទថា “ខ្ញុំរវល់បន្តិច... ពាក់ព័ន្ធអាសារព័ត៌មានឆ្កួត ថតឡានផ្ដេសផ្ដាយ អ្វីដែលគេឲ្យថតចាំថត... បានហើយខ្ញុំកំពុងរវល់”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post