header ads

Sponsor

រិទ្ធី

អ្នកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាមានទាំងប្រជាពលរដ្ឋសាមញ្ញ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រូបង្រៀន សិល្បៈករសិល្បៈការនី ផងដែរ តួរយ៉ាងដូចជាអ្នកនាង ចន ចាន់លក្ខិណា ជាប្រធានសមាគមមិត្តសិល្បៈខ្មែរស្ម័គ្រចិត្តជួយសង្គមក៏បានចូលរួមក្នុងយុទ្ធនាការនេះដែរ។

តើការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកនាង ចន ចាន់លក្ខិណា បំពានច្បាប់ឬ?

លោក មុត ចាន់ថា ជំនួការលោក កឹម សុខា បានលើកឡើងថា៖ការអនុវត្តច្បាប់ត្រូវគោរពគោលការណ៍សមភាពចំពោះមុខច្បាប់! ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាបាល និងសមាគម បានចែងច្បាស់ អំពីបំរាម ដោយមិនអនុញ្ញាតអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ចូលរួមក្នុងក្បួនដង្ហែ ឬការប្រជុំរបស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ឡើយ។ ច្បាប់ ស្តីពីការបោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបំរាមផងដែរ។

លោក មុត ចាន់ថា បញ្ជាក់ថា ប៉ុន្តែគេបានឃើញនាង ចន ចាន់លក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បខ្មែរស្ម័គ្រចិត្តជួយសង្គម បានចេញមុខដោយចំហចូលរួមឃោសនាដោយសកម្មអោយបក្សប្រជាជនកម្ពុជា។ ចាំមើល គ.ជ.ប មើលឃើញ និងដាក់ទោសដែរឬទេ? ទោះជាយ៉ាងណា នរណាចង់ធ្វើអី្វក៏ធ្វើទៅ ព្រោះវាមិនសម្រាប់ខ្ញុំទេ!

ចំណែកឯ លោក ម៉ា ចិត្រា ក្រុមការងាររបស់គេហទំព័រ Social Breaking News បានសរសេរថា តើជាការបំពានច្បាប់ដែរទេ?

ប៉ុន្តែអ្នកលេងហ្វេសប៊ុកឈ្មោះ ភុន បណ្ឌិត បានសរសេរថា ចូរប្អូន(ម៉ា ចិត្រា) រៀនវែកញែកឱ្យដាច់រវាងការងារសមាគមរបស់គាត់ និងសកម្មភាពបែបបុគ្គលផង តារាហ្នឹងរះលើមេឃមែន? គាត់ក៏ជាមនុស្សដែលមានសិទ្ធិពេញលេញក្នុងការចូលរួមសកម្មភាពនយោបាយ។

ចំណែកឯ លេងហ្វេសប៊ុកឈ្មោះ កុម្ភៈ ហុច បានសរសេរថា៖ ច្បាប់សម្រាប់តែអ្នកចេះទេ! តិចច្រឡំថា ចន ចន្ទ ជាអ្នកចេះដឹង ដោយគ្រាន់តែមានឈ្មោះជាប្រធានសមាគម ដែលគេលើកបន្តុបនឹង???

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post