រតនគិរីៈ ផ្ទះមួយខ្នង ទំហំ៤×៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ចាំងក្ដា រនាបក្ដា ស្ថិតនៅចំណុចភូមិឧបសម្ព័ន ស្ថិតក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាតុ់ ត្រូវបានភ្លើងឆាបឆេះកាលពីវេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បំផ្លាញទ្រព្យសម្បត្តិមួចំនួនធំនៅក្នុងផ្ទះ និងបណ្ដាលម្ចាស់ផ្ទះរងរបួសស្រាលផងដែរ។
ម្ចាស់ឈ្មោះ អែល ជីប ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចាម ត្រូវភ្លើងឆេះរលាកត្រឹមចង្កេះចុះក្រោមបន្តិច មានសមាជិកចំនួន៦នាក់ ស្រី៣នាក់ ហើយទ្រព្យសម្បត្តិរងការខូចខាតរួមមាន ៖ -លុយ៤០០០០០៛ -ទូរស័ព្ទដៃ២គឿង -ម៉ូតូសង់កូរ៉េ១គ្រឿង -ម៉ាស៊ីនកាត់ស្មៅ១គ្រឿង -ម៉ាស៊ីនបាញ់ស្មៅ១គឿង -ប្រេងម៉ាស៊ីនខ្មៅ១កាន -ធុងទឹក១ធុង -ពូជសណ្ដែក១១ការ៉ុង -ថ្នាំបាញ់ស្មៅ១កេស -ខោអាវ. ចានឆ្នាំង។
មូលហេតុនៃការឆេះ បណ្ដាលមកពីបូមសាំងដាក់ម៉ាស៊ីបាញ់ស្មៅ ក្បែរចង្រ្កាន ទើបឲ្យឆាបឆេះតែម្ដង៕