header ads

Sponsor

ពិសី

ភ្នំពេញៈ នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៨នេះ គឺជា​ខួប​លើក​ទី ១០ឆ្នាំ​ នៃការដាក់បញ្ចូល​ ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧កក្កដា ២០១៨)។ ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏ជាថ្ងៃប្រារព្ធ ខួប ១ឆ្នាំ នៃការដាក់ចូល ប្រាសាទសំបូរព្រៃគុក នៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រាសាទព្រះវិហារ​ ​ត្រូវ​បាន​ចុះ​ក្នុ​​ង​បញ្ជី បេតិកភណ្ឌ​ពិភព​លាក​នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​ជា​ថ្ងៃ​មហា​ជោគជ័យ​ជា​ប្រវត្ដិសាស្ដ្រ និង មោទនភាព​ជាតិខ្មែរ​។ ប្រជាជន​ខ្មែរ​គ្រប់​រូប​បាន យល់​ដឹង និង​ចង​ចាំ​ថា ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ប្រាសាទព្រះវិហារ ដែល​ជា​ស្ថាបត្យកម្ម​របស់ ខ្មែរ​បាន​កសាង​នៅ​សម័យ​អង្គរ នា​សតវត្ស​ទី ១១ តាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ថ្ម​លយ មាន កំពស់​៦២៥​ម៉ែត្រ​លើ​ជួរ​ភ្នំ ​“​ដងរែក​” ​ត្រូវ​បាន បញ្ចូល​ជា​មរតក​ពិភពលោក ក្រោម​លក្ខណៈ វិនិច្ឆ័យ​ ប្រាសាទព្រះវិហារ គឺជា​ស្នាដៃឯក ដ៏​ល្បីល្បាញ​របស់​ស្ថាបត្យកម្ម​ខ្មែរ​។ គឺជា “​ភាព ល្អ​ឥត​ខ្ចោះ​” ទាំង​គម្រោង ទាំង​រចនា​។

សម្បត្តិបេតិកភណ្ឌជាច្រើនរបស់ខ្មែរ ​ដែល​ត្រូវ​បានទទួលស្គាល់ មានដូចជា ​ប្រាសាទអង្គរវត្ដ​ ត្រូវ​បា​នប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក ​ដូច​គ្នា​ដែរ ​នៅ​ឆ្នាំ​១៩៩២ និង​របាំ​ព្រះរាជ​ទ្រព្យ ក្បាច់​គុណបុរាណ​ខ្មែរ ត្រូវ​បានបញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ​នៅ​ឆ្នាំ​២០០៣​កន្លង​មក ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧។

​អ្វី​ដែល ប្រជាជន​កម្ពុជា​ចង​ចាំ​មិន​ភ្លេច​នោះ ហើយ​សូមសម្ដែង​នូវ​កតញូតាធម៌​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះ ករុណា ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះបាទ​សម្ដេច នរោត្ដម សីហ​នុ ដែល​ព្រះ​អង្គ បាន​ដណ្ដើម​បាន​មក​វិញ​ដោយ​ជោគជ័យ បេ​តិកភណ្ឌ​ជាតិខ្មែរ តាម​រយៈ​សេចក្ដីសម្រេច​របស់ តុលាការ​យុត្ដិធម៌​ទីក្រុង​ឡា​អេ​ឆ្នាំ​១៩៦២ ដើម្បី ប្រឆាំង​នឹង​មហិច្ឆតា​ឈ្លានពាន​ទឹកដី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​យើង​។
ទិវា​ជា​ប្រវត្ដិសាស្ដ្រ​នេះ មិន​ត្រឹមតែ​បាន លើកតម្កើង​មោទនភាព​ជាតិខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បង្កើន​នូវ​សាមគ្គីភាព ឯកភាព ជាតិខ្មែរ​ឱ្យ​កាន់តែ​ទ្វេ​ឡើង​ថែម​ទៀត​។ វា​ជា មោទនភាព​ជាតិខ្មែរ​ពីព្រោះ​ប្រាសាទ​ព្រះ​វិ ហារ​ជា​កេរតំណែល​ប្រវត្ដិសាស្ដ្រ​ដែល​ជា​ស្នាដៃ ​បន្សល់​ទុក​ដោយ​ដូនតា​ខ្មែរ​យើង​តាំងពី រាប់រយ​ឆ្នាំមកហើយ ​ដែល​ជា​ដួង​ព្រលឹង និង អរិយធម៌​របស់​ខ្មែរ​ត្រូវ​បាន​ពិភពលោក​ទទួល ស្គាល់​ថា មាន​តម្លៃ​លេចធ្លោ​ជា​សាកល និង បាន​ដាក់​ប​ញ្ជូ​ល​ជា​បេតិកភណ្ឌ​ពិភពលោក​។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០០១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជម្រាប ជូន​លោក ក​យ​ឆី​រ៉ូ ម៉ាត់​ស៊ូ​រ៉ា អគ្គនាយក​នៃ អង្គការ​យូ​ណេ​ស្កូ ដើម្បី​ស្នើ​ចុះ​រមណីយដ្ឋាន ជាទី​សក្ការៈ​នៃ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ​។ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០០៦ កម្ពុជា បាន​បញ្ជូន​ឯកសារ​សម្រេច​ទៅ​មជ្ឈមណ្ឌល បេតិកភណ្ឌ​ពិភពលោក​យូ​ណេ​ស្កូ​នៅ​ប៉ា​រី​ស​។ ថ្ងៃ​ទី​២៣-២៩ តុលា ឆ្នាំ​២០០៦ ក្រុម បេសកកម្ម​បច្ចេកទេស​របស់​តំណាង​ក្រុម ប្រឹក្សា​អន្ដរជាតិ​វាយតម្លៃ​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន (ICOMOS) មក​ធ្វើ​ទស្សន កិច្ច​សិក្សា និង​វាយតម្លៃ​នៅ​ប្រាសាទ​ព្រះ វិហារ​ខ្មែរ​។

ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០០៧ ក្រុម ប្រឹក្សា​អន្ដរជាតិ​ស្ដី​ពី​ប្រាង្គ​ប្រាសាទ និង​រម ណី​យ​ដ្ឋា​ន (ICOMOS) បាន​អនុម័ត​សំណើ​ចុះ បញ្ជី​ប្រាសាទព្រះវិហារ​ខ្មែរ​។ ថ្ងៃ​ទី​២៣ មិថុនា ដល់​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ ២០០៧ សម័យប្រជុំ​លើក​ទី​៣១ គណៈ​ក​ម្មា ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ក្រៃ ឆឺ​ច ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់​។ គណៈ​ក​ម្មា​ធិ ការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពិនិត្យ​សំណុំ ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​សំណើ​នេះ រួច ទទួលស្គាល់​ថា​រមណីយដ្ឋាន​នៃ​ប្រាសាទ​ព្រះ វិហារ​មាន​សារសំខាន់​ជា​អន្ដរជាតិ​ដ៏​ធំ ហើយ មាន​តម្លៃ​សាកល​អស្ចារ្យ ព្រមទាំង​សម្ដែង​នូវ សេចក្ដី​យល់ព្រម​ជា​គោលការណ៍​ចំពោះ ប្រការ​ដែល​ថា រមណីយដ្ឋាន​ត្រូវ​តែ​ដាក់ បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

កម្ពុជា​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ និង​លំបាកលំបិន​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះ វិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ប៉ុន្ដែ សមិទ្ធផល​ទាំងនេះ​បាន​កើត​ចេញពី​ការងារ ទូត​ដ៏​ស្វិតស្វាញ​ប្រក​ដោយ​បញាញាណ​ឈ្លាសវៃ ប៉ិន​ប្រសប់ និង​ទន់ភ្លន់​ក្រោម​ការ​ដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។

ទោះបី​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការ​ចុះ បញ្ជី​ប្រាសាទព្រះវិហារ​ក៏​ដោយ ក៏​កម្ពុជា​នៅ មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ត្រូវ តែ​អនុវត្ដ​ឱ្យ​ខាង​តែ​បាន​នោះ គឺ​កិច្ចការ​អភិ រក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទ​ព្រះ វិហារ​ជាទី​សក្ការៈ​ប្រកបដោយ​ចីរភាព ដើម្បី ជា​ប្រយោជន៍​របស់​កូន​ខ្មែរ និង​មនុស្សជាតិ ទូទៅ​គ្រប់​ជំនាន់​ទៅ​ថ្ងៃ​អនាគត ទាំង​នៅ​ក្នុង គោលដៅ​លើក​ស្ទួយ​វប្បធម៌​ជាតិ​យើង និង ទាំង​គោលដៅ​អភិវឌ្ឍ​ទេសចរណ៍ និង​សេដ្ឋ កិច្ច​។ ក្នុង​ន័យ​នេះ ការ​កៀរគរ​ឱ្យ​មាន​កិច្ច សហប្រតិបត្ដិការ​អន្ដរជាតិ​ដោយ​ការ​ចូលរួម ទាំង​បច្ចេកទេស និង​ហិរញវត្ថុ​អន្ដរជាតិ ជា កត្ដាចាំបាច់​បំផុត​ក្នុង​បុព្វហេតុ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​ជាតិ​យើង ដើម្បី​ទុក ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​ទូទៅ​នា​ជំនាន់ នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត​។

ឆ្លើយ​តប​នឹង​អនុសាសន៍​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​សេចក្ដីសម្រេច​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ឆ្នាំ ២០០៨ ប្រទេស​កម្ពុជា​បាន​រៀបចំ និង​ដាក់ ជូន​មណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នូវ​របាយ ការណ៍​ស្ដី​ពី​ភាព​ជឿនលឿន​នៃ​ការ​រៀបចំ គម្រោង​ប្លង់​មេ ដែល​ក្នុង​នោះ​មានការ កំណត់​តំបន់​សម្រាប់​អភិវឌ្ឍ ការ​រៀបចំ​ភូមិ ធម្មជាតិ សម្ដេច​តេ​ជោ ហ៊ុន សែន ការ​ដាំ ដើមឈើ ការ​ពង្រឹង​បទដ្ឋាន​គតិយុត្ដិ​សម្រាប់ ការ​គ្រប់គ្រង​តំបន់ ការ​ពង្រឹង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គ្រប់គ្រង ព្រមទាំង​ការ​ថែរក្សា ជួស ជុល​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ចាំបាច់ និង រៀបចំ​លំនៅ​ឋាន​ក្នុង​សហគមន៍​ថ្មី​សម្រាប់ ប្រជាជន​ក្នុង​តំបន់​ក្បែរ​នោះ ហើយ​អ្វី​ដែល​ជា មោទនភាព​ជាតិខ្មែរ​មួយទៀត​នោះ គឺ ប្រទេស​កម្ពុជា​នៃ​យើង​ត្រូវ​បាន​អង្គការ យូ​ណេ​ស្កូ​សម្រេច​បោះ​ឆ្នោត​ជ្រើសតាំង ប្រទេស​កម្ពុជា​ជា​សមាជិក​អចិន្ដ្រៃយ៍​នៃ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០០៩ កន្លង​ទៅ​នេះ នៅ​ក្នុង​មហាសន្និបាត​លើក​ទី​៣៥ របស់​រដ្ឋ ភាគី​ទាំង​១៨៦​នៃ​អនុសញា​ស្ដី​ពី​កិច្ច​ការពារ បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក ដែល​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​កន្លង​មក​។

​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មិនមែនជារឿងងាយស្រួល នោះទេ គឺដោយមានការ យាយី ឈ្នានីស ពីសំណាក់ភាគីថៃ ហើយថៃបាន ជំទាស់​ទៅ​នឹង​គំរោង​ផែនការ​អភិរក្ស ប្រាសាទព្រះវិហារ​ដែល​នឹង​ធ្វើ​ឡើង​នៅ សម័យប្រជុំ​លើក​ទី​៣៥​នៃ​គណៈកម្មាធិការ បេ​តិ​ភណ្ឌ​ពិភពលោក​ក្នុង​រវាង​ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ដល់​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១០ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ខាង​មុខ​នេះ​។ គេ​នៅ ចង​ចាំ​ថា នៅ​មុន​សម័យប្រជុំ​លើក​ទី​៣៣ នៅ​ទីក្រុង​សេ​វី​ល​របស់​រដ្ឋ​ភាគី​នៃ​អនុសញា អន្ដរជាតិ​ស្ដី​ពី​ការ​ថែរក្សា​បេតិកភណ្ឌ នា​ខែ មិថុនា ឆ្នាំ​២០០៩​កន្លង​មក អ្នកនយោបាយ ថៃ​ខ្លះ​បាន​បង្ហាញ​ឱ្យ​មតិ​ជាតិ និង​អន្ដរជាតិ បាន​យល់​ដឹង​កាន់តែ​ច្បាស់​នូវ​ឥរិយាបថ​របស់ ខ្លួន ដោយ​បាន​លើក​ឡើងជា​បន្ដបន្ទាប់​ថា ថៃ​នឹង​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​ទៅ​កាន់កិច្ចប្រជុំ​នេះ​ដើម្បី​ស្នើ​ឱ្យ​សើរើ​ការ​ចុះបញ្ជី ប្រាសាទព្រះវិហារ ដើម្បី​ឱ្យ​មានការ​ចុះបញ្ជី ឡើង​វិញ​រួម​គ្នា​រវាង​ថៃ និង​កម្ពុជា ដោយ ភាគី​ថៃ​សំអាង​ថា ការ​ចុះបញ្ជី​ប្រាសាទ​ព្រះ វិហារ​បាន​នាំ​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា និង​ថៃ ។ លើស​ពី​នេះ មុន​ថ្ងៃ បោះ​ឆ្នោត​បំពេញ​បង្គ្រប់​សមាជិក​នៃ​គណៈ ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​មហា សន្និបាត​លើក​ទី​៣៥​នៃ​រដ្ឋ​ភាគី​របស់​អនុ សញា​អន្ដរជាតិ​ឆ្នាំ​១៩៧២ ស្ដី​ពី​បេតិកភណ្ឌ ពិភពលោក ថៃ​ក៏​បាន​លើក​ឡើង​ទៀត​ការបោះ​ឆ្នោត​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក គឺជា​ការ បញ្ឆេះ និង​ជម្រុញ​ឱ្យ​មាន​ជម្លោះ​រវាង ប្រទេស​ទាំង​ពីរ។

ការ​លើក​ឡើង​ទាំងនេះ ជា​ការ​ភូត​កុហក និង​បំភាន់​មតិ​សាធារណ​ជាតិ និង​អន្ដរជាតិ​។ ការ​ពិត​ភាព​តានតឹង​ដែល​កើត​មាន​ឡើង គឺ បណ្ដាល​មក​ពី​ភាគី​ថៃ​លប​លួច​គូស​ផែនទី សម្ងាត់​ជា​ឯកតោភាគី ហើយ​បាន​ប្រើប្រាស់ កម្លាំង​ទ័ព​ថៃ​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​ក្នុង តំបន់​ជុំវិញ​ក្បែរ​បា​សាទ​ព្រះ​វិហារ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០០៨ ដោយ​បាន​ឆ្លងកាត់​ព្រំ ដែន​អន្ដរជាតិ​ចូល​មក​ទឹកដី​កម្ពុជា និង​រំកិល ឆ្ពោះទៅ​រក​តំបន់​ដទៃ​ទៀត​តាម​បណ្ដោយ ព្រំដែន​។ ថ្ងៃ​ទី​១៥ កក្កដា មិនមែន​ជា​ថ្ងៃ ដែល​ប្រជាជន​កម្ពុជា​ចងកំហឹង​ជាមួយនឹង​ថៃ ឡើយ តែ​ជា​ថ្ងៃ​ដែល​មតិ​សាធារណ​ជាតិ និង អន្ដរជាតិ​យល់​ឃើញ​ថា ជា​ថ្ងៃ​ដែល​កងទ័ព ថៃ​បាន​ឈ្លានពាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​។

អាស្រ័យ​ដោយ​កម្ពុជា​មាន​ភាព​អត់ធ្មត់ ខ្ពស់​បំផុត ប្រាថ្នា​ចង់​ដោះស្រាយ​បញ្ហា​ដោយ សន្ដិវិធី ហើយដោយ​យល់​ឃើញ​ថា កម្ពុជា​-​ថៃ​មាន​យន្ដការ​ទ្វេភាគី ដើម្បី​ដោះស្រាយ បញ្ហា​ព្រំដែន​គោក គឺ​កម្ពុជា​ទទូច​ឱ្យ​ថៃ​ដក កងទ័ព​របស់​ខ្លួន​ចេញពី​តំបន់​ជុំវិញ​ក្បែរ​ប្រា សាទ​ព្រះ​វិហារ និង​ពី​តំបន់​ដទៃ​ទៀត តាម បណ្ដោយ​ព្រំដែន ដោយ​ត្រូវ​កសាង​ឱ្យ​បាន ឡើង​វិញ​នូវ​ស្ថានភាព​ធម្មតា​ដូច​មុន​ថ្ងៃ​ទី ១៥ កក្កដា ឆ្នាំ​២០០៨ ហើយ​ទុក​បញ្ហា​ព្រំដែន​ឱ្យ គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ដ​បំពេញការងារ​របស់​ខ្លួន តាម​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ ២០០០ និង​បែបបទ​ការងារ​បច្ចេកទេស​ដែល ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​កន្លង​មក​។

សាធារណ​មតិ​ជាតិ និង​អន្ដរជាតិ​បាន យល់​ដឹង​យ៉ាង​ច្បាស់​ណាស់​ថា ប្រាសាទ​ព្រះ វិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង ទឹកដី​កម្ពុជា​តាម​ការ​សម្រេច​របស់​តុលាការ យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ ឆ្នាំ​១៩៦២ ដោយ​ផ្អែក​លើ​ផែនទី​១៩០៨ កើត​ចេញពី គណៈកម្មការ​ចម្រុះ​កំណត់ព្រំដែន​បារាំង​-​សៀម ដែល​ផ្ដល់​ឱ្យ​កម្ពុជា និង​ថៃ​នូវ​ខ្សែ ព្រំដែន​អន្ដរជាតិ​មួយ​ច្បាស់លាស់ ស្ថិរភាព និង​ស្ថាពរ​។ ដូច្នេះ​ការ​ចុះបញ្ជី ប្រាសាទ​ព្រះ វិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស កម្ពុជា​ដោយ​ប្រទេស​ថៃ​គ្មាន​ហេតុផល​ណា មួយ​ត្រូវ​លើក​ឡើង​អំពី​ព្រំដែន​ភ្ជ្ជា​ប់​ទៅ​នឹង ការងារ​វប្បធម៌​បាន​ឡើយ​។ ចំពោះ​ការងារ​អភិរក្ស និង​អភិវឌ្ឍ ប្រាសាទព្រះវិហារ​នោះ គឺ​ចាប់តាំងពី​ពេល ដែល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ចុះបញ្ជី ក្នុង​ឆ្នាំ​២០០៨ កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​បេតិកភណ្ឌ​នេះ ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សេចក្ដីសម្រេច ក្នុង​សម័យប្រជុំ​លើក​ទី​៣២ នៅ​ក្រៃ​ឆឺ​ច ប្រទេស​កា​ណា​ដា​កន្លង​មក មិនមែន​ហេតុ ផល​ណាមួយ​ដែល​ត្រូវ​សើរើ​ឡើង​វិញ ឬ ការ ចុះបញ្ជី​រួម​គ្នា ឬ​គ្រប់គ្រង​រួម​គ្នា ឬ​ដក​ចេញ ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឬ​លើកយក បញ្ហា​ព្រំដែន​ភ្ជាប់​ទៅ​នឹង​ការងារ​វប្បធម៌​ដូច ដែល​ភាគី​ថៃ​លើក​ឡើងជា​បន្ដបន្ទាប់​ឡើយ​។

ការ​ចុះបញ្ជី​ប្រាសាទ​ព្រះ វិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា កិច្ចការ​វប្បធម៌​សុទ្ធសាធ ហើយ​ក៏​ជា​កាត​ព្វ កិច្ច​របស់​ប្រជាជន​ខ្មែរ​យើង​ទាំងអស់​គ្នា​ត្រូវ ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ ចីរភាព​នូវ​រមណីយដ្ឋាន​ជាទី​សក្ការៈ​នៃ ប្រាសាទព្រះវិហារ ដែល​ជា​មរតក​វប្បធម៌ ដ៏​រុងរឿង អរិយធម៌​ដ៏​រុងរឿង និង​ជា​ដួង ព្រលឹង​របស់​ខ្មែរ​យើង​ដើម្បី​ទុកជា​សម្បត្ដិ មនុស្សជាតិ ហើយ​ការ​ចូល​ជា​សមាជិក​នៃ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក របស់​កម្ពុជា ក៏​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ចូលរួម​រៀនសូត្រ​ដក​បទ​ពិសោធន៍​ពី​គណៈ ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក បង្កើន កិច្ច​សហប្រតិបត្ដិការ​អន្ដរជាតិ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក និង​ចែករំលែក​បទ​ពិសោធន៍ ដែល​កម្ពុជា មាន​ក្នុង​ការងារ​នៃ​គណៈកម្មាធិការ​សម្រប សម្រួល​អន្ដរជាតិ (ICC-Angkor)​អង្គរ​។

ការ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន ជាទី​សក្ការៈ​នៃ​ប្រាសាទព្រះវិហារ គឺ​ត្រូវការ ចាំបាច់​នូវ​ការ​ចូលរួម​ពី​សហគមន៍​អន្ដរជាតិ ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញវត្ថុ​។ ក្នុង ន័យ​នេះ​ហើយ​ដែល​ថៃ​ជា​ប្រទេស​ស៊ី​វិ​ល័យ មួយ ហើយ​ក៏​ជា​រដ្ឋ​ជា​សមាជិក​នៃ​អនុសញា ស្ដី​ពី​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង ធម្មជាតិ ពិភពលោក​ឆ្នាំ​១៩៧២ ត្រូវ​មាន កាតព្វកិច្ច​អន្ដរជាតិ​ក្នុង​ការ​ជួយ​អភិរក្ស​រមណី​យ​ដ្ឋា​ន​ជាទី​សក្ការៈ​នេះ ​ក្នុ​ង​ក្រប​ខណ្ឌ​នៃ គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល តាម​សេចក្ដីសម្រេច​សម័យប្រជុំ​លើក ទី​៣២ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ដើម្បី​ទុកជា​សម្បត្ដិ​មនុស្សជាតិ ហើយ​មិន ត្រូវ​យក​បញ្ហា​ព្រំដែន ឬ​បញ្ហា​យោធា​មក លាយឡំ​ជាមួយនឹង​កិច្ចការ​វប្បធម៌ ឬ​យក ធ្វើ​លេស​ដើម្បី​បង្វែរ​ការ​យកចិត្ដទុកដាក់​ពី វិបត្ដិ​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​ចាក់ ស្រេះ​ដោះស្រាយ​មិន​រួច​នោះ​សោះឡើយ​។ ដូច្នេះ​ប្រទេស​ថៃ​គ្មាន​ហេតុផល​ណាមួយ ត្រូវ ភ្ជាប់​បញ្ហា​ព្រំដែន​ទៅ​នឹង​ការងារ​វប្បធម៌ ឬ ជំទាស់​ការងារ​អភិរក្ស​រមណីយដ្ឋាន​ប្រាសាទ ព្រះ​វិហារ​ជាទី​សក្ការៈ​បាន​ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post