header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជន២នាក់ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនភ្លាមៗខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយបានទម្លាក់ថ្នាំ១ថង់តូចនៅលើផ្លូវ បន្ទាប់មកសមត្ថកិច្ចឆែកឆេររកឃើញ២ថង់តូចថែមទៀតដែលលាក់ទុកនៅក្នុងកាបូបដៃក្នុងហោប៉ៅខោ។

ការចាប់ឃាត់ខ្លួនយុវជន២នាក់នេះ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២​៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

យុវជនសង្ស័យពុំត្រូវបានស្គាលឈ្មោះនោះទេ បានជិះម៉ូតូម៉ាកនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BC-8059 មកពីជើងឆ្លងកាត់គោលឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយត្រូវបានសមត្ថកិច្ចហៅត្រួតពិនិត្យក៏បានទម្លាក់ថ្នាំញៀន ភ្លាមៗនោះសមត្ថកិច្ចក៏បានចាប់ឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀន១ថង់តូចថែមទៀតនៅក្នុងកាបូបដៃក្នុងហោប៉ៅខោ។ ក្រោយមកយុវជនម្នាក់ទៀតជិះម៉ូតូZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GT-2211 បានធ្វើឆ្លងកាត់គោលដៅដូចគ្នា បានរកឃើញថ្នាំញៀន២ថង់តូច។

បច្ចុប្បន្នយុវជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post