header ads

Sponsor

ពិសី

ភ្នំពេញៈ អគ្គិភ័យ បានឆាបឆេះរោងចក្រម្ជុលគ្រប់ប្រភេទ យី​ហោ “មីកូដុ” បំផ្លាញទ្រព្យសម្បត្តិក្នុងរោងចក្រអស់មួយចំនួនធំ ដោយ​គេសង្ស័យផ្តើមមកពីម៉ាស៊ីនផលិតឡើងកម្តៅរលួយខ្សែភ្លើង ទើបបង្កជាអគ្គិភ័យឆេះរាលដាល ក្នុងរោងចក្រតែម្ដង។

រោងចក្រផលិតម្ជុលខាងលើនេះ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ហើយ​ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

កម្មករធ្វើការរោងចក្រខាងលើ បានឲ្យដឹងថា រោងចក្រនេះ មានកម្មករសរុបជាង១០០នាក់ មុនពេលកើតឡើង ខណៈក្រុមកម្មករ​កំពុងធ្វើការងារ ស្រាប់តែកន្លែងម៉ាស៊ីនផលិតឡើងកម្តៅ រលួយខ្សែភ្លើង បង្កជាភ្លើង​ឆាប​ឆេះហុយផ្សែងខ្មួលខ្មាញ់ពេញរោងចក្រតែម្ដង រួចក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍តែម្ដង។

ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គ័ភ័យជាច្រើនគ្រឿង មកពីបណ្ដាអង្គភាពជាច្រើន រួមមាន ៖ អង្គភាព៧១១ កងពលតូច៧០ចំនួន៦គ្រឿង សាលាខណ្ឌពោធិ៍សែនជ័យ អង្គភាពឆ័ត្រយោង ស្នងការរាជធានីភ្នំពេញ ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post