header ads

Sponsor

ពិសី

ភ្នំពេញៈ ពលរដ្ឋខ្មែរ ចំនួន១៦នាក់ ដែលត្រូវបានស្ថានតំណាងកម្ពុជា ជួយចេញពីប្រទេសចំនួន៤មាន ប្រទេសចិន ចំនួន ៨នាក់ ប្រទេសវៀតណាម៤នាក់ ប្រទេសថៃ៣នាក់ និង សាធារណរដ្ឋអារ៉ាប់ អេហ្សិប ម្នាក់។ នេះបើតាមការអោយដឹង ពីលោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨៕

ស្ថានទូត បានផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​បរិភោគ ព្រមទាំង​រៀបចំ​ឯកសារ​ធ្វើដំណើរ​ដល់​ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់ ហើយ​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ ​នៅ​ថ្ងៃទី​០៤ និង​ទី​០៥ ខែ កក្កដា ឆ្នាំ​២០១៨ ។

​ដោយឡែក​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៤​នាក់ ​ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​បម្រុង​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។ ស្ត្រី​រងគ្រោះ​ទាំងនោះ ​មកពី​ខេត្តកណ្តាល ​កំពង់ចាម និង​ត្បូងឃ្មុំ ​ត្រូវ​បាន​មេខ្យល់​នាំ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅដល់​វៀតណាម ​នៅ​ចុងខែ​មិថុនា ​ហើយ​បម្រុង​បន្តដំណើរ​ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​ចិន ​តែ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​វៀតណាម ជួយសង្គ្រោះ​ទាន់ពេល​។

ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់នៅ​ និង​អាហារ​បរិភោគ​ដល់​ស្ត្រី​ទាំង​៤​នាក់ ​ហើយ​បាន​រៀបចំ​មាតុភូមិ​-​និវត្តន៍​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី ០៤ និង​ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ​២០១៨ ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ រៀបចំ​មាតុភូមិ​-​និវត្តន៍​របស់​អនីតិជន​ខ្មែរ​ចំនួន​៣​នាក់ (​ស្រី​) ​មាន​អាយុ​ពី​១៣​ឆ្នាំ​ដល់​១៦​ឆ្នាំ ​មកពី​ខេត្តបន្ទាយមានជ័យ​ ដែល​ទទួលរង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ​តាម​ច្រកទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត ​នៅ​ថ្ងៃទី​០៤ ខែ កក្កដា ឆ្នាំ​២០១៨​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្ស៊ី​ប ​បាន​សម្របសម្រួល​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​បម្រើការ​ជា​មេផ្ទះ​ខ្មែរ​១​នាក់ ​ដែល​ពុំ​អាច​ទ្រាំទ្រ​ការងារ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត មកដល់​កម្ពុជា​វិញ ​នៅ​ព្រឹក​ថ្ងៃទី​០៤ ​ខែកក្កដា ឆ្នាំ​២០១៨​។

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន ​បានធ្វើ​អន្តរាគមន៍ និង​រៀបចំ​មាតុភូមិ​-​និវត្តន៍​ស្ត្រី​ខ្មែរ​១​នាក់​ ដែល​ចាញ់បោក​មេខ្យល់​ និង​ត្រូវ​បាន​អាជ្ញាធរ​ចិន​ឃាត់ខ្លួន​ពី​បទ​រស់នៅ​ខុសច្បាប់​។ ស្ត្រី​រងគ្រោះ​បាន​មកដល់​កម្ពុជា​វិញ ​នៅ​ថ្ងៃទី ០៣ ខែ ​កក្កដា ឆ្នាំ ២០១៨ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post