ក្រចេះ៖ បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលពលរដ្ឋទូទាំងប្រទេសនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
ករណីរន្ទះបាញ់បុរសខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ជនរងគ្រោះ ដែលស្លាប់ដោយសាររន្ទះបាញ់នោះឈ្មោះ ជុំ ភារុណ ភេទប្រុស អាយុ៣៦ឆ្នាំ រ ស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ៕