header ads

Sponsor

ពិសី

កំពង់ចាមៈ នគរបាលប៉ុស្តិ៍រដ្ឋបាលទន្លូង បានទទួលព័ត៌មានពីលោកមេភូមិក្តុលផ្សារថា មានមន្ត្រីយោធាម្នាក់ បម្រើការងារនៅវរសេនាតូចលេខ២១២ បានចង.កសម្លាប់​ខ្លួនឯង នៅរោងចាំចំការស្វាយចន្ទីរបស់ខ្លួន ស្ថិតនៅក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៨។

ក្រោយពេលទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លូង ចុះដល់កន្លែងកើតហេតុបានឃើញជនរងគ្រោះចង.កនឹងខ្សែអង្រឹងភ្ជាប់ទៅនឹងមេដំបូលរោងនោះ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានពិនិត្យលើខ្លួនសាកសព និងជុំវិញកន្លែងកើតហេតុ ។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានទទួលការបំភ្លឺរបស់ឈ្មោះ កុយ សាន ភេទប្រុស ត្រូវជាឪពុកក្មេកជនរងគ្រោះបានឲ្យដឹងថា សពឈ្មោះ នុយ ឈន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជន​ជាតិខ្មែរ ជាយោធាបម្រើការងារនៅវរសេនាតូចលេខ២១២ ហើយកូនប្រសាគាត់ធ្លាប់ព្យាយាមចង.កសម្លាប់ខ្លួនឯងម្ដងរួចហើយ ប៉ុន្តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា។

ឪពុកក្មេករបស់ជនរងគ្រោះ ក៏បានបន្ថែមទៀតថា លើកទីមួយបន្ទាប់ពីក្រុមគ្រួសារជួយសង្គ្រោះ ក៏បានសួរនាំរកមូលហេតុអីបានជាចង់ចង.កសម្លាប់ខ្លួន ប៉ុន្តែរូបគេមិនបានឆ្លើយប្រាប់ពីមូលហេតុទេ ស្រាប់តែលើកទីពីរពុំមានអ្នកណាចាប់អារម្មណ៍ថា គេហ៊ានចង.កសម្លាប់ខ្លួនដូច្នេះ ទើបធ្វើឲ្យគេស្លាប់បាត់បង់ជីវិត ។

កម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លូងបានធ្វើការសន្និដ្ឋាន ដោយយោងតាមការពិនិត្យលើខ្លួនសាកសពមិនមានឃើញស្លាកស្នាមអ្វីក្រៅពីជាំ.កនោះទេ និងជុំវិញកន្លែងកើតហេតុក៏មិនមានអ្វីគួរឲ្យគត់សម្គាល់ដែរ។ បូករួមជាមួយនឹងការបំភ្លឺរបស់ឪពុកក្មេក គឺមិនមានពាក់ព័ន្ធជាមួយករណីឃាត់កម្មឡើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបធ្វើបុណ្យទៅតាមប្រពៃណីជាតិខ្មែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post