header ads

Sponsor

ពិសី

ភ្នំពេញៈ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងបកទៅស្ថានទូតអាមេរិកប្រចំាកម្ពុជាដែលបានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងនៅក្បែរទីប្រជុំដែលមានមនុស្សច្រើន ក្នុងអំឡុងថ្ងៃបោះឆ្នោតជាតិថា ពុំមានការប៉ះពាល់ និងពុំមានឥទ្ធិពល ឬឧបសគ្គប្រឆំាង ឬបំផ្លាញដំណើរការបោះឆ្នោតឡើយ។

លោក ផៃ ស៊ីផាន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ កក្កដាថា ការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចំាកម្ពុជា ដែលធ្វើការណែនំាព្រមានដល់ប្រជាពលរដ្ឋអាមេរិកំាង ដែលស្ថិតនៅកម្ពុជា ឲ្យធ្វើការប្រុងប្រយ័ត្នក្នុងស្ថានភាពខ្ពស់ និងជៀសវាងវត្តមាននៅក្បែរទីប្រជុំដែលមានហ្វូងមនុស្សច្រើន ក្នុងកិច្ចថែរក្សាសុវត្ថិភាព របស់ពលរដ្ឋអាមេរិកំាងនោះ គឺជាវិធានធម្មតានៃរដ្ឋាភិបាលអាមេរិក។

លោកបន្តថា សង្គមអាមេរិកំាងតែងតែប្រឈម និងភាពហិង្សាសម្លាប់មនុស្ស រាល់រូបភាពជាប្រចំា ដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិកំាង មានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងកិច្ចការពារពលរដ្ឋរបស់គេពីភាពឃោរឃៅទំាងនោះ ។ ការប្រកាសព័ត៌មាននៃការណែនំាឲ្យប្រុងប្រយ័ត្នខ្ពស់របស់អាមេរិកគ្រាន់តែកិច្ចការពារជាមុនប៉ុណ្ណោះ ពុំមែនឆ្លើយតបនឹងភាពជាក់ស្តែងនោះឡើយ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា “ខ្ញុំយល់ឃើញថា ការប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចំាកម្ពុជា ពុំមានឥទ្ធិពល ឬឧបសគ្គណាមួយប្រឆំាង ឬបំផ្លាញដំណើរការបោះឆ្នោតសកលរបស់កម្ពុជាដែលធ្វើឡើងមួយថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ កក្កដា នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយបានណែនាំឲ្យពលរដ្ឋខ្លួន មានការប្រុងប្រយ័ត្ន និងជៀសវាងកន្លែងមានមនុស្សច្រើននៅអំឡុងថ្ងៃបោះឆ្នោត ព្រោះអាចមានការជួបប្រមូលផ្តុំផ្នែកនយាយបាយ ការប្រឆាំងតវ៉ា ឬការចល័តកម្លាំងសន្តិសុខ។ ទោះបីកន្លងមកថ្មីៗនេះ ការប្រមូលផ្តុំផ្នែកនយោបាយភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមានការប្រឈមដាក់គ្នាដោយមិនមានសញ្ញាព្រមានទុកជាមុនឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post