header ads

Sponsor

ពិសី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសប្រជាពលរដ្ឋខ្មែរ រស់នៅសុខសប្បាយគ្រប់ៗគ្នា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះថា នៅសល់ត្រឹមតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិនឹងមកដល់។ ដូច្នេះមានគណបក្សនយោបាយចំនួន ២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ក៏ប៉ុន្ដែគណបក្សប្រជាជន គឺស្ថិតនៅលេខរៀងទី២០។

សម្ដេចបន្ដថា “អរគុណដល់សមាជិកសមាជិកាគណបក្សប្រជាជនទូទាំងប្រទេស ដែលបានចូលរួមនៅក្នុងយុទ្ឋនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី ៧កក្កដា មកដល់ថ្ងៃនេះ។ មានគណបក្សប្រជាជនដឹកនាំប្រទេស គឺបងប្អូនប្រជាពលរដ្ឋរស់នៅសុខសប្បាយគ្រប់ៗគ្នា”។

ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវ ទៅដល់ពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” មានលេខរៀងទី២០ នៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post