header ads

Sponsor

ពិសី

ភ្នំពេញៈ ​បុរសវ័យជាង៦០ឆ្នាំម្នាក់ ដើរគេចពីរថយន្តដឹកដីមួយគ្រឿង ចូលផ្លូវរថយភ្លើង ហើយក៏ត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានដើរពីកើតទៅលិចមកដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដីមួយគ្រឿង ហើយក៏ងាកចូលផ្លូវរថភ្លើង ពេលនោះគាប់ជូនរថភ្លើងមកដល់ ក៏បុក និងកិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ក្រោយកើតហេតុសពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ហើយត្រូវបានរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post