header ads

Sponsor

ពិសី

កម្សាន្តៈ សម្ងំស្ងាត់ពីព័ត៌មានសិល្បៈមួយរយៈខ្លី អ៊ីវ៉ា ដែលលេចធ្លោនៅផលិតកម្មសាន់ដេរហើយល្បីដាច់កុងត្រាដែរនោះ កំពុងលេចឭថា នាងបានក្លាយជាសមាជិកថ្មី ប្រចាំផលិតកម្មថោន ដោយខាងមេកើយថ្មី ត្រៀមចម្រៀងល្អៗដល់នាងក្នុងន័យឆក់ការទាក់ទាញក្នុងទ្រនំថ្មី ។

អ៊ីវ៉ា បានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន ទៅហើយ ក្រោយពេលដែលនាងចាកចេញពីផលិតកម្មសាន់ដេ ដោយចប់កុងត្រា កាលពីពេលថ្មីៗនេះ។ ការទៅដល់ថោន តារាចម្រៀងស្រីវ័យក្មេង ដែលល្បីដោយសារតែផលិតកម្មសាន់ដេ នាងអ៊ីវ៉ា បានសម្រេចបោះបង់ចោលផលិតកម្មធំហង្សមាស ដែលបានព្យាយាមអូសទាញនាងជាច្រើនឆ្នាំមកហើយនោះ ព្រោះតែអ៊ីវ៉ា យល់ថា ហង្សមាស ផ្ទះធំមានគ្នាច្រើនបន្តិច ហេតុនេះហើយបានជានាងជ្រើសយកថោន ជាផ្ទះទី២ បន្ទាប់ពីជ្រកកោនជាមួយផលិតកម្មសាន់ដេ ជិត១០ឆ្នាំមក ។

យ៉ាងណា អ្នកជំនាញសិល្បៈ បានលើកឡើងថា អ៊ីវ៉ា នឹងគ្រងតំណែងជាតារាចម្រៀងលេខ២ នៅថោន បន្ទាប់ពីនាង មាស សុខសោភា ជាមិនខាន ប្រសិនបើផលិតកម្មមួយនេះ លើកស្ទួយតារារបស់ខ្លួនទៅតាមសមត្ថភាពអ្នកចម្រៀងនោះ។ អ៊ីវ៉ា នឹងត្រូវផលិតកម្មរៀបចំឲ្យនាងចាប់ដៃច្រៀងជាមួយអតីតតារាចម្រៀងផលិតកម្មសាន់ដេ ដែរ គឺលោក កែវ វាសនា នូវបទឆ្លងឆ្លើយ ដែលមានការសម្រិតសម្រាំងជាពិសេស ព្រោះផលិតកម្មយល់ថា ពួកគេទាំង២ មានសមត្ថភាពល្អដូចគ្នា និងអាចច្រៀងចាប់ដៃគូគ្នាបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post