header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រោយពីមានការចោទប្រកាន់ថា រដ្ឋាភិបាលប្រទេសចិន ដាក់សម្ពាធមកលើកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតនោះ តំណាងអ្នកសង្កេតការណ៍របស់ចិន បានបដិសេធ ចំពោះការចោទប្រកាន់នោះថា ជារឿងមិនពិតនោះទេ។

ឆ្លើយតបចំពោះ អ្នកសារព័ត៌មានក្នុងសន្និសីទ ក្រោយបញ្ចប់ការសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានចោទសួរទៅតំណាងអ្នកសង្កេតការណ៍ ចិនថា ប្រទេសចិន បានដាក់សម្ពាធ មកលើកម្ពុជា? គឺតំណាងអ្នកសង្កេតការណ៍ អន្តរជាតិមកពីចិន បានលើកឡើងថា ខ្លួនមិនឯកភាពនោះទេ។

តំណាងអ្នកសង្កេតមកពីចិន ក៏បានអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ គ្មានការរំខានពីភាគីណាមួយ។

លោកបន្តថា ជប៉ុនបានផ្តល់ ហិបឆ្នោតមកដល់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហើយចិនក៏ បានផ្តល់ជំនួយមក ជាបន្តបន្ទាប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post