header ads

Sponsor

ពិសី

ក្រោយថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨នេះ ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស  បានលើកឡើងតាមរគណនីហ្វេសប៊ុកថា ៖ គណបក្សខ្មែរក្រោកបាននិយាយរួចហេីយថាចាញ់ឈ្នះវាមិនសំខាន់ទេ សំខាន់យេីងបានកាន់ក្បាលមេក្រូនៅទីសាធារណៈរិះគន់ពួកខិលខូចរួមនឹងអាកប្បកិរិយាដឹកនាំអាឡេអាឡឺ ហោចណាស់ក៏បានសម្ដែងមតិជួស រិះគន់ជួស ពលរដ្ឋដែលគាត់ជួបបញ្ហាណែនស្ទះដេីមទ្រូងមិនហ៊ាននិយាយដែរ ជាពិសេសបញ្ហាបណ្ដឹងកោះត្រល់នៅតែបន្តដដែលក្នុងពេលឆាប់ៗនេះ 😁

លោកបានគូសបញ្ជាក់បន្ថែមថា គណបក្សខ្មែរក្រោក មានអាយុជាង១០០ថ្ងៃប៉ុណ្ណោះតែនៅមណ្ឌលភ្នំពេញយេីងទទួលបានសម្លេងឆ្នោតជិត១ម៉ឺនសម្លេង «ជាជោគជ័យ» មួយនៃការចាប់ផ្ដេីម

ដោយមានការគាំទ្រខ្ពស់ជាងគណបក្សមានអាយុជិត១០ឆ្នាំដែលមានមេបក្សធ្លាប់ជា អតីតប្រមុខរដ្ឋ

ទទួលបានសម្លេងឆ្នោតបានជិតប្រហាក់ប្រហែលនឹងបក្សមានអាយុជិត៥ឆ្នាំ ដែលដឹកនាំសុទ្ធតែបណ្ឌិតមេដៃមាសមកពីស្រុកគេ តែស៊ីកេរអ្នកស្លាប់

នឹងទទួលបានសម្លេងឆ្នោត ៣០ភាគរយនៃគណបក្សដែលមានអាយុចាក់គ្រឹះជាង១០ឆ្នាំ

ទទួលបានការគាំទ្រជិតប្រហាក់ប្រហែលហ្នឹងគណបក្សដែលស៊ីកេរឪពុក

គណបក្សខ្មែរក្រោកឈរតែ៦មណ្ឌលទូទាំងប្រទេសទេ អត់មានអីអាងដូចគេ អត់មានការសន្យា អត់មានសុំអោយពលរដ្ឋមកបោះឆ្នោតអោយដោយមិនយល់ពីគោលនយោបាយរបស់គណបក្សទេ មានតែ ស្មារតី ឆន្ទៈ នឹងគោលដៅនយោបាយដែលភ្ជាប់ជាមួយ វិទ្យាសាស្ត្រនយោបាយ ទស្សននយោបាយ មនោគមវិទ្យានយោបាយ

តែគណបក្សខ្មែរក្រោកនៅតែបន្តទៅមុខជានិច្ច ដេីម្បីព្យាយាមអោយអស់លទ្ធភាពបំផុតក្នុងល័ក្ខខ័ណ្ឌមួយដ៏សែនដាច់ខាត
ក្នុងបេសកកម្មការពារប្រយោជន៍ ជូនពលរដ្ឋដែលបានបោះឆ្នោតអោយគណបក្សខ្មែរក្រោក , មិនធម្មតាដែរព្រោះគណបក្សអាយុ១០០ថ្ងៃ សម្រាប់មណ្ឌលភ្នំពេញមានអ្នកបោះឆ្នោតអោយជិត១ម៉ឺននាក់ ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post