កំពង់ឆ្នាំងៈ សិស្សរៀននៅវិទ្យាល័យ ហ៊ុនសែន បរិបូណ៌ ស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ល្បីខ្លាំងណាស់ ខាងវាយតប់គ្នា ក្នុងមួយខែៗជាច្រើនករណី។
ជាក់ស្ដែង នៅម៉ោង៩ព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៨ សិស្ស និងសិស្ស នៅក្នុងវិទ្យាល័យ ហ៊ុនសែន បរិបូណ៌នេះ បានផ្ទុះអំពើហិង្សា វាយគ្នាពេញសាលា ខណៈដែលលោកនាយក ឈ្មោះ លីវ ប៊ុនកា (ហៅយុទ្ធ) និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យនេះ មិនដឹងទៅណាបាត់អស់ ទើបបណ្ដែតបណ្ដោយឲ្យកូនសិស្សវាយគ្នាតាមអំពើចិត្ត ដូចហែកកេរ្តិ៍វិទ្យាល័យខ្លួនឯង។
ទន្ទឹមនឹងមានហេតុការណ៍ខាងលើនេះ អាណាព្យាបាលសិស្សានុសិស្សក្នុងស្រុកបរិបូណ៌ទាំងអស់ បានសំណូមពរទៅដល់លោកប្រធានមន្ទីអប់រំខេត្តកំពង់ឆ្នាំង ទើបតែឡើងថ្មី មេត្តាចុះអធិការកិច្ចផង ព្រោះវិទ្យាល័យ ហ៊ុនសែន បរិបូណ៌ មានរឿងអំពើពុករលួយច្រើន ហើយជួយអន្តរាគមន៍ ករណីរឿងសិស្ស និងសិស្សវាយគ្នានេះផង បើមិនមានវិធានការទេ ធ្វើអោយខូចដល់សិក្សានុសិស្សល្អៗ និងបាត់បង់សណ្ដាប់ធ្នាប់ វិន័យក្នុងសាលារៀនអស់ហើយ៕