header ads

Sponsor

ពិសី

ភ្នំពេញៈ ចង់ដឹងទីតាំងដែលប្រធានគណបក្សទាំង២០ បោះឆ្នោតនៅមណ្ឌលណាខ្លះទេ សូមចូលមើលទាំងអស់គ្នា ទី១. លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បោះឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ (​នៅ​ការិយាល័យ “​សាលាបឋមសិក្សា​សែ​សិន​” សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​)។

ទី២. លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលាបឋមសិក្សា​សុធារស​” សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

ទី៣. លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​វិទ្យាល័យ ជា ស៊ីម សាមគ្គី​” សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​)។

ទី៤. លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​ក្បែរ​វិមាន​សុភមង្គល​” សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​)។

ទី៥. លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល​។

ទី៦. លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលារៀន វត្ត​ដំបូក​ខ្ពស់​” សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ។

ទី៧. លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង​” សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​)។

ទី៨. លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​មណ្ឌល​ខេត្តពោធិ៍សាត់ (​ការិយាល័យ “​សាលាបឋមសិក្សា​អន្លង់ត្នោត​” ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​)​។​

ទី៩. លោក ស៊ិន សុភាព ប្រធាន​គណបក្ស​រស្មី​ខេមរា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ (​នៅ​ការិយាល័យ “​បឋមសិក្សា​ព្រះពុទ្ធ​និ​ពា​ន្វ​” ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី​)​។

ទី១០. លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលា​វិចិត្រសិល្បៈ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​)។

ទី១១. លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ (​មិនបាន​ចុះឈ្មោះ​)​។

ទី១២. លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ (​មិនបាន​ចុះឈ្មោះ​)​។

ទី១៣. សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​។​

ទី១៤. លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច បោះឆ្នោត​នៅ​មណ្ឌល​ខេត្តតាកែវ (​ការិយាល័យ “​សាលា​វត្ត​ស្ពឺ​”ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង​)​។​

ទី១៥. លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ (​នៅ​ការិយាល័យ “​បឋមសិក្សា​ចក​”ឃុំ​ចក ស្រុក​អូររាំងឪ​)​។​

ទី១៦. លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​។​

ទី១៧. លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​អនុ​វិ​.+​បឋម​. សុធារស​” សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​)​។​

១៨. លោក ប្លា​ង សី​ន ប្រធាន​គណបក្ស​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តមណ្ឌលគិរី (​នៅ​ការិយាល័យ “​បឋមសិក្សា​ស្រែ​ក្លេ​ង​” ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​)​។​

ទី១៩. លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​ផ្លូវ​១១៨ (​ក្រោយ​ផ្សា​របាយ​យ័ន្ត​)” សង្កាត់​មនោ​រម្យ ខណ្ឌ៧​មករា​)។

ទី២០. សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល (​នៅ​ការិយាល័យ “​សាលា​គរុកោសល្យ​វិ​ក្រិ​ត្យ​ការ​ក្រុង​” សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post