header ads

Sponsor

ពិសី

រតនគិរីៈ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ របួសធ្ងន់ស្រាល  កាលពី​វេលាម៉ោង៧នឹង៤៥នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខ ធនាគារ ABA ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរ ដោយ​ឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិភ្នំ សង្កាត់ យក្សឡោម ក្រុងបានលុង រងរបួសស្រាល។ ចំណែកម៉ូតូម៉ាក ឌូក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ រតនគិរី 1A-6984 បើកបរដោយឈ្មោះ សេង ស័ក្កដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង  ក្រុងបានលុង រងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។  ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលការិយាល័យចរាចរណ៍អូសយកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post