header ads

Sponsor

ពិសី

បាត់ដំបងៈ ឪពុកចុងមានចិត្តចង់ឆីកូនស្រីម្នាក់ បានធ្វើសកម្មភាពលូកស្ទាបកេរ្តិ៍របស់កូនស្រី ត្រូវប្រពន្ធ និងជាម្ដាយជនរងគ្រោះមកទាន់ ហើយប្ដឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ខ្លួន កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុគាស់ក្រឡង ខេត្តបាត់ដំពង។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីស្ត្រីជាម្ដាយ កម្លាំងជំនាញប៉ុស្ដិ៍ធិបតី បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹង ស ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានទៅធ្វើការនៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យរូបនេះ ត្រូវជាឪពុកចុងរបស់ជនរងគ្រោះឈ្មោះ ជ.ស.ម អាយុ១៣ឆ្នាំ។

សមត្ថកិច្ចបន្តថា ជនសង្ស័យជាឪពុកចុងរូបនេះ បានធ្វើសកម្មភាពចាប់ឱបស្ទាបប្រដាប់ភេទជនរងគ្រោះ ប៉ុន្តែប្រពន្ធ និងត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានមកទាន់ ហើយបានមកប្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលធិបតី ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្ដង។

បច្ចុប្បន្ន កម្លាំងជំនាញបាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post