ភ្នំពេញៈ ក្មេងទំនើងពីរក្រុម ប្រដាប់ដោយកាំបិត មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ បើកឆាកប្រយុទ្ធគ្នា បង្កការភ្ញាក់ផ្អើលក្នុងខណ្ឌចំការមនទាំងយប់ ចុងក្រោយត្រូវបានសមត្ថកិច្ច ចូលទៅក្របួច បានក្មេងទំនើង៣នាក់។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតផ្សារ “សុវណ្ណា” ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងទំនើងមួយក្រុម មានគ្នាជាច្រើននាក់ បានឈរស្ទាក់ចាំវាយយុវជនមួយក្រុមទៀត ដែលធ្វើដំណើរចេញពីក្នុងហាងស៊ុបមួយកន្លែង បណ្តាលឲ្យយុវជនម្នាក់ រងរបួសរយះដៃ រីឯបក្ខពួកមួយចំនួនទៀត បានរត់ចោលអស់។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ចាប់បានយុវជន៣នាក់ រួមទាំងវត្ថុតាំងមាន ខ្សែរក្រវ៉ាត់ មួកសុវត្ថិភាព និងម៉ូតូម៉ាក ហុងដា Beat ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HB.1712 នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។
សមត្ចកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលត្រូវឃាត់ខ្លួនទាំង៣នាក់នោះ ទី១ ឈ្មោះ គារ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលើកបន្លែ នៅផ្សារស្ទឹងមានជ័យចាស់ រស់នៅផ្ទះគ្មានលេខ ផ្លូវលំចាក់បេតុងខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។ ទី២ ឈ្មោះ ស៊ុន សំណាង ហៅលុច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ រស់នៅជិតផ្ទះខាងលើ។ ទី៣ ឈ្មោះ ចន្ថា ដាលុច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កម្មករស៊ុនទ្រី រស់នៅខាងក្រោយវត្តស្ទឹងមានជ័យ ជិតៗគ្នាដូចអ្នកខាងលើ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនីតិវិធីច្បាប់៕
វីដេអូ ៖