header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ រថយន្ត Highlander ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ បានព្រលះរថយន្ត Fortuner លាន់ដូចរន្ទះ បណ្ដាលឲ្យ​រងការខូចខាត​រថយន្តទាំងសងខាងយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើលផ្អើលក្រុងតាខ្មៅ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើតមានឡើងនៅវេលាម៉ោង៩៖៤០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបជិតវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែករស្សី ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

បើតាមសម្ដីម្ចាស់រថយន្ត Fortuner ពាក់ស្លាកលេខ កណ្ដាល 2A-6566 បានរៀបរាប់ប្រាប់ភ្នាក់ងារ ខេម ប៉ុស្តិ៍ ថា នៅមុនពេលកើតហេតុ​ គាត់បានបើករថយន្តដឹកក្រុមគ្រួសារ៣នាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ពីកើតទៅលិចក្នុងល្បឿនធម្មតា។ លុះមកដល់ចំណុចផ្លូវបំបែកជាបួន ត្រង់ស្តុបវត្តក្រពើហា គាត់ឃើញភ្លើងស្តុបពណ៌បៃតង ទើបបើកបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ​ខេមរភូមិន្ទ02 2-3342 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុករថយន្តរបស់គាត់ពេញទំហឹងតែម្ដង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះ អ្នកបើកររថយន្ត Highlander បានព្យាយាមបើកថយក្រោយទៅអែបនៅក្បែរចិញ្ចើមផ្លូវ ទើបគាត់ចុះពីលើរថយន្តប្រកែករកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកចោមរោមមើលទាំងយប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកកន្លែងកើតហេតុ ហើយឲ្យភាគីរថយន្តទាំងសងខាងធ្វើការសម្របសម្រួលគ្នាសិន តែដោយសម្រុះសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយបន្តតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post