header ads

Sponsor

ពិសី

ភ្នំពេញៈ ទីតាំងសិប្បកម្មផលិតសាច់ប៉ាតេ ភ្នំពេញ ៣១០ ក្នុងភូមិគ្រឹះដ៏ធំ ដែលគេសង្ស័យ និង ពលរដ្ឋនិយាយតៗគ្នា ការផលិត ល្បាយផ្សំឡើងគ្មានគុណភាពកាលពីថ្ងៃពុធ ៧រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង១១ព្រឹកស្ថិតនៅតាម ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។

ការចុះត្រួតពិនិត្យទីតាំងខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទួច យុទ្ធា មន្រ្តីកាំកុងត្រូល រួមជាមួយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីមានការសង្ស័យ ការផលិតសាច់ប៉ាតេ របស់សិប្បកម្មភ្នំពេញ៣១០ មានរូបធាតុផ្សំសារធាតុគីមី ផ្សំឡើងពីសាច់ គ្មានគុណភាព ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះ មានកាំកុងត្រួល សមត្ថកិច្ចជំនាញ  និងអាជ្ញាធរ ភូមិ ចូលរួមផងដែរ។

 យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាម្ចាស់ទីតាំងមានឈ្មោះ តាំង វួចម៉េង ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅទីតាំងខាងលើ។

រាបាយខាងលើបានបញ្ជាក់ទៀតថា យោងតាមកំណត់ហេតុត្រួតពិនិត្យលិខិតអនុញ្ញាតិបើកសហគ្រាសឈ្មោះប៉ាតេភ្នំពេញសញ្ញា៣១០បានឃើញថា ១-វិញ្ញាបនបត្រត្រួតពិនិតផ្ទៀងផ្ទាត់ផលិតនិងទំនិញវេចខ្ចប់(ផុតសុពលភាព)។ ២-អត់មានវិញ្ញាបនបត្រវិភាគ(ចាប់ពីខែកក្កដាឆ្នាំ២០១៧)។ ៣-គ្មានចុះបញ្ជីផលិតផល(ចបផ)ចំពោះផលិតផលសាច់ចិញ្រាំនិងផលិតផលប័រ។ ៤-កាវេចខ្ចប់និងការដឹកជញ្ជួនមិនមានលក្ខណះបច្ចេសកទេសត្រឹមត្រូវតាមច្បាប់និង ទី៥-លើកស្លាកយីហោមិនទាន់បានត្រឹមត្រូវ។

សមត្ថកិច្ចចម្រុះបន្តថាក្រោយពីកម្លាំងជំនាញបានធ្វើការពិនិត្យរួចគេមិនទាន់ដឹងថាសាច់ប៉ាតេ ភ្នំពេញ៣១០នោះគ្មានគុណភាពឫយ៉ាងនោះទេព្រោះសមត្ថកិច្ចកាំកុងត្រូលកំពុងយកទៅពិនិត្យបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post