header ads

Sponsor

ពិសី

កោះកុងៈ បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៥៥នាទីរសៀល ថ្ងៃពុធ ទី៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨ នៅចំណុចភូមិបឹង​ព្រាវ​ ឃុំ​បឹង​ព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង។

ជន​រងគ្រោះ​ឈ្មោះ​​ ដឹក​ ឌឹម​ ភេទប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សាលាម្នាង​ ឃុំបឹង​ព្រាវ​ ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ​ជនរងគ្រោះ​បាន​ឡើងទៅ​ជួសជុលដំបូង​ផ្ទះខណៈ​មេ​ឃ​កំពុង​ភ្លៀង។ ស្របពេលនោះ ជនរងគ្រោះក៏បានទៅប៉ះចំខ្សែភ្លើងដែលគងនៅ​លើ​ដំបូល​ផ្ទះអ្នកជិតខាង បណ្តាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅត្រួត​ពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន រួច​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារដើម្បី​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post