header ads

Sponsor

ពិសី

ភ្នំពេញៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២ កក្កដា ២០១៨ ម្សិលមិញ កម្លាំងនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបបទល្មើសជនជាតិចិនចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និង​៣នាក់ទៀត រត់គេចខ្លួនបាត់។

ជនសង្ស័យទាំង៥នាក់នោះ ១.ឈ្មោះ Yang Jun ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកទេសចរណ៍។ ២.ឈ្មោះ Hou Jian ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ Golden City។ ៣.ឈ្មោះ Jiu Fei Bin ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ New Macau។ ៤.ឈ្មោះ Wo Luo Yang ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជីនប៉ី។ ​​​៥. ឈ្មោះ Huang Wan Ying ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកទេសចរណ៍ (ជនសង្ស័យ៨នាក់ តែរត់គេចខ្លួន៣នាក់)។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារៈរួមមាន ៖ ខ្នោះដៃចំនួន៥គូ ពិលឆក់ចំនួន២ ទូរស័ព្ទចំនួន៧គ្រឿង។

ទាក់ទិននឹងករណីបង្ក្រាបក្រុមជនបង្ខាំងមនុស្សជំរិតទាប្រាក់នោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងឲ្យដឹងថា នៅវេលាម៉ោងខាង សមត្ថកិច្ចមូលដ្នានទទួលបានព័ត៌មានថា មានជនជនចិន១ក្រុមពពាក់ពពួនគ្នាចេញចូលផ្ទះជួលមួយកន្លែងស្ថិតនៅក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ អាចកំណត់បានជាក្រុមមានសមាសភាពមិនល្អ។ ក្រោយពេលទទួលបានព័ត៌នោះ ក្នុងនាមរូបលោកជាស្នងការ និងមានជំនាញព្រហ្មទណ្ឌច្រើនឆ្នាំផង បានប្រើប្រាស់កម្លាំងការិយាល័យជំនាញ ចុះទៅសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រោមការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចូលទៅធ្វើការឆែកឆេរផ្ទះជួល១កន្លែងនោះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដូចមានឈ្មោះខាងលើ ព្រមទាំងបានធ្វើការរំដោះជនរងគ្រោះជាជនជាតិចិន៥នាក់ ដែលជនសង្ស័យបានចាប់យកទៅបង្ខាំងទុកដើម្បីជំរិតទារប្រាក់ផងដែរ។

លោកស្នងការ បន្តថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសង្ស័យទាំ៥នាក់នោះមក ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី៣០ មិថុនា ២០១៨ ពួកគេជនសង្ស័យ និង ជនរងគ្រោះបានស្រុះស្រួលគ្នាចូលលេងល្បែងស៊ីសងនៅកាស៊ីណូមួយ ហើយជនរងគ្រោះ៥នាក់ ១.ឈ្មោះ Chen Dong Qin ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកទេសចរណ៍ ២.ឈ្មោះ Jian Liang ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកទេសចរណ៍ ៣.ឈ្មោះ Zeng Zhi Quo ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ New Macau ៤.ឈ្មោះ Ling Yong Yong ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកទេសចរណ៍ និង ៥.ឈ្មោះ Shi Hao Bo ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកទេសចរណ៍ បានចាញ់ល្បែងអស់ប្រាក់ពីខ្លួន ហើយក៏បាននាំគ្នាខ្ចីបុលពីជនសង្ស័យ ដើម្បីបានលេងបន្តទៀត ។ ខណៈក្រុមជនសង្ស័យក៏បានចាញ់អស់ប្រាក់ពីខ្លួនដែរ ពួកគេបានទាមទារប្រាក់ពីជនរងគ្រោះវិញ។ ប៉ុន្តែពេលនោះជនរងគ្រោះ គ្មានប្រាក់សងទៅជនសង្ស័យទេ ព្រោះចាញ់អស់ដូចគ្នា ទើបបានក្រុមជនសង្ស័យបង្កើតគំនិតចាប់បង្ខាំងជនរងគ្រោះ ទុកជំរិតទាប្រាក់ពីឪពុកម្តាយនៅឯប្រទេសចិន ដើម្បីឲ្យផ្ញើលុយមកសងពួកគេវិញ និងដែលជាថ្នូរក្នុងការដោះលែងជនរងគ្រោះទាំង៥នាក់នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post