header ads

Sponsor

ពិសី

ភ្នំពេញៈ អនុប្រធានសមាគមកិច្ចការទូត និងអតីតអនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជំហរថា ប្រទេសចិន នឹងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសជារៀងរហូត។

ការបញ្ជាក់ជំហររបស់ប្រទេសចិន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ហ៊ូ ហ្សេងយូ (HU Zhengyue) នៅវិមានមិត្តភាពកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២ ខែកក្កដា។

ក្រោយបញ្ចប់ជំនួប លោក សុខ សុរត្ន័វឌ្ឍនៈ ជំនួយការលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា លោក​ ហ៊ូ ហ្សេងយូ បានប្រកាសគាំទ្រាំបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសជាតិជារៀងរហូត ដើម្បីធ្វើអោយកម្ពុជាមានស្ថេរភាព សុខសន្ដិភាព និងការភិវឌ្ឍបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជាបានឆ្លងកាត់សង្គា្រម បានបំផ្លាញប្រទេស ដែលធ្វើអោយជាពលរដ្ឋវិនាសបែកបាក់ឪពុកម្ដាយ បងប្អូន និងខាតបង់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំងផងដែរ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ការគាំទ្ររបស់មិត្ដចិនមកប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិការ រវាងកម្ពុជានិងចិន ដើម្បីជួយជំរុញអោយមានសុខសន្ដិភាព និងការអភិវឌ្ឍ។

លោក​ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងពីខែធ្នូ ឆ្នាំ២០១០ មកម្ល៉េះ។ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគ្រប់វិស័យដល់កម្ពុជា តាមរយៈជំនួយឥតសំណង ហិរញ្ញប្បទានជាកម្ចីអត់ការប្រាក់ ឬការប្រាក់ទាប។ ការវិនិយោគយ៉ាងច្រើន ជាពិសេសបានកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post