header ads

Sponsor

ពិសី

ផ្លរីដាៈ យន្តហោះធុនតូចចំនួន២គ្រឿបានបុកគ្នាលើអាកាស បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅព្រឹកថ្ងៃពុធនេះ ។

សារព័ត៌មានឈ្មោះ  NBC បានចុះផ្សាយថា យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះធុនតូចចំនួន២គ្រឿងបុកគ្នា នៅលើអាកាស និងបានធ្លាក់នៅរដ្ឋផ្លរីដា នៅតំបន់ Miami-Dade កាលពីថ្ងៃអង្គារ ។

ករណីបុកគ្នានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១ល្ងាច នៅជិតវិថីទី៨ 22700 Southwest ដែលស្ថិតនៅចម្ងាយប្រមាណ៩ម៉ាយនៃប៉ែកខាងលិចព្រលានយន្តហោះ Miami Executive Airport ។ ក្រុមមន្ត្រី និងជួយសង្គ្រោះនៅ Miami-Dade បានថ្លែងដូច្នេះ ។

រូបភាពបង្ហាញពីការខូចខាតយន្តហោះ Piper PA-34 និងយន្តហោះ Cessna 172នៅលើវាលស្មៅ នៅ Everglades ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post