តារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា ទើបតែទទួលបានកូនទី ២ ដ៏គួរស្រលាញ់ម្នាក់បន្ថែមទៀតហើយ ក្នុងនោះក៏បានធ្វើឲ្យលោកដែលជាឪពុកកាន់តែមានការមមាញឹក ស្របពេលដែលការងារសិល្បះរបស់កំពុងតែរវល់មិនធម្មតាដែរ។ ភរិយារបស់ លោក កែវ វាសនា កំពុងតែមានសេចក្តីសុខបំផុត ដោយសារតែលោកតែងតែមើលការខុសត្រូវ ផ្តល់ភាពកក់ក្តៅ និងជួសសម្រួលដល់ការងារមួយចំនួនរបស់ភរិយាទៀតផង ទើបធ្វើឲ្យភរិយារបស់លោក នៅតែមានសម្រស់ស្រស់ស្អាត ទោះបីជាមានកូន២ហើយក្តី។
គួរបញ្ជាក់ផងដែរថា ភរិយាដ៏ស្រស់ស្អាតរបស់លោកកែវ វាសនា តែងតែបង្ហោះសារកោតសរសើរពីស្វាមីជានិច្ច ដែលប៉ុន្មានសប្តាហ៍មុន អ្នកនាងទើបតែរៀបរាប់ពីគុណសម្បត្តិរបស់ស្វាមី ថាល្អស្ទើរគ្រប់ចំនុច។
ស្រាប់តែពេលនេះមានវីដេអូមួយបែបអស់សំណើច និយាយហែកកេរ៍ប្តី កាលញ៉ែគ្នាដំបូង ថាលោក កែវ វាសនា មុខក្រាស់ណាស់ ទោះដឹងថាគេមានសង្សាហើយនៅតែមុខក្រាស់តាមញ៉ែគេទៀត ហើយមុខក្រាស់ទៅរកគេរាល់សប្ដាហ៍ ពេលឈ្លោះគ្នា ហើយទេទូរស័ព្ទមិនលើកម៉ោង៣យប់ក៏ជិះឡានពីភ្នំពេញទៅបន្ទាយមានជ័យដែរចំងាយ៤០០គីឡូម៉ែត្រ!! ដែលមើលទៅជីវិតគូរបស់អ្នកទាំងពីរ មានសេចក្តីសុខខ្លាំងណាស់៕
ចង់ដឹងច្បាស់ភរិយារបស់លោក និយាយអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖