ភ្នំពេញៈ បុរសម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តឡិចស៊ីស៤៧០ ក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តគល់ជាប់បើកទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (ទល់មុខផ្សារស៊ីធីម៉ល ) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។