header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជន​ម្នាក់ វក់នឹងល្បែងជំពាក់លុយគេ២០០ដុល្លារ សុំលុយម្តាយយកទៅសងគេ  ម្ដាយមិនឲ្យ ចងកបញ្ចប់ជីវិតខ្លួនឯង​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១រសៀល​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះល្វែងបើកគ្លីនិច តាមបណ្ដោយផ្លូវដើមព្រីង ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សព​ឈ្មោះ វង្ស គង់គា ភេទប្រុស អាយុ២៨ឆ្នាំ នៅលាវ ស្នាក់នៅជាមួយឪពុកម្ដាយ ផ្ទះទីតាំងកើតហេតុ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលជនរងគ្រោះសម្លាប់ខ្លួននោះ គឺរូបគេបានសុំលុយម្ដាយចំនួន២០០$ ដើម្បីយកទៅសងគេ ព្រោះជនរងគ្រោះបានចាក់បាល់ចាញ់ និងជំពាក់គេថែមទៀត តែម្ដាយមិនឲ្យ ធ្វើឲ្យជនរងគ្រោះខូចចិត្ត និងគិតថា ចេះតែធ្វើឲ្យគ្រួសារពិបាក ដោយសារូបគេ ទើបសម្រេចចិត្ត ឡើងទៅជាន់លើយកខ្សែភ្លើងចងកជាប់និងធ្នឹមផ្ទះ ត្រូវបាន​ក្មួយតូចរបស់ជនរងគ្រោះ ដែលធ្លាប់លេងប្រឡែង បានឡើងទៅលើ ហើយឃើញពូរបស់គេលានអណ្ដាតចេញក្រៅ ក៏ភ័យរត់ចុះមកប្រាប់យាយ និងម្ដាយរបស់គេនៅខាងក្រោម ។ ពេលម្ដាយជនរងគ្រោះឡើងទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ចងកសម្លាប់ខ្លួន ហើយបានកាត់ខ្សែទម្លាក់ជនរងគ្រោះចុះមកក្រោមនិងធ្វើចលនាដែរ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ  ដោយបានបន្សល់លិខិតមួយច្បាប់ទុកឲ្យម្ដាយផងដែរ។

ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម ក៏ប្រញាប់ចុះទៅកន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញខាងកោសលវិច័យឲ្យមកពិនិត្យសាកសពជនរងគ្រោះខាងលើ ឃើញថា ជនរងគ្រោះ (សព) ពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post