header ads

Sponsor

ពិសី

កំពង់ឆ្នាំងៈ គ្រោះធម្មជាតិបណ្តាលឲ្យយុវតីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងប្អូនប្រុសម្នាក់ទៀត បានរងរបួសនៅក្នុងហេតុការណ៍រន្ទះបាញ់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអន្លង់កៅឪ ដែលស្ថិតក្នុងភូមិអង្គ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចន មូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សេង ស្រីរត្ន័ ភេទស្រី អាយុ២១ឆ្នាំ ស្លាប់ ចំណែកប្អូនប្រុស ឈ្មោះ សេង ផានិត អាយុ១៤ឆ្នាំ រងរបួសធ្ងន់។ អ្នកទាំងពីជាបងប្អូនបង្កើតរសនៅក្នុង ភូមិ ឃុំ ស្រុក ខេត្ត ខាងលើ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុខាងលើនេះមានភ្លៀង ខ្យល់ កន្ត្រាក់ បានធ្លាក់យ៉ាងខ្លាំងខណៈដែល ពីរនាក់បងប្អូនកំពុង នៅក្នុងសែ្រស្ទូងស្រូវ ហើយត្រូវបានរន្ទះបាញ់ បណ្តាលអោយបងស្រីស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយឡែកប្អូនប្រុសបានរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយគ្រួសាសពយកទៅធ្វើបុណ្យដោយឡែប្អូនប្រុសដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យធ្វើការសង្គ្រោះបន្ទាន់ផងដែរ។ នៅថ្ងៃដដែលនេះផងដែរប្រធានអនុសាខាស្រុកសាមគ្គីមានជយ័បាននាំយកគ្រឿងសម្ភារបរិក្ខាហូបចុកនាំយកទៅក្រគល់ជូនដោយផ្ទាល់ដៃដោយផ្ទាលដៃគ្រួសាជនរងគ្រោះដែលដឹកនាំដោយ មាស សុធា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post