header ads

Sponsor

ពិសី

កណ្តាលៈ ជាច្រើនលើកមកហើសម្រាប់ផ្លូវមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ បានត្រឹមតែសន្យាថា ជាប់បានធ្វើឲ្យ ពោលគឺអាចនិយាយបានថា កំពុងស្ថិតជាចំណាប់ខ្មាំងរបស់ថ្នាក់ពង្រឹងឃុំគណបក្សប្រជាជនកម្ពុជា ដោយអះអាងរង់ចាំអ៊ុតសន្លឹកឆ្នោតក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅពេលខាងមុខនេះសិន។

ផ្លូវខ្សែនេះស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានសភាពខូចខាត ពិបាកធ្វើយ៉ាងខ្លាំង ពិសេសនៅពេលភ្លៀងម្តងៗ គឺបែកភក់ ជង្ហុកយ៉ាងខ្លាំង ធ្វើឲ្យពលរដ្ឋរស់នៅ ក្នុងភូមិពិបាកធ្វើដំណើរក្នុងការប្រកបរបរកស៊ីប្រចាំថ្ងៃ។ ជាងនេះទៅទៀតនេះ ការធ្វើដំណើរ ក៏ មានពលរដ្ឋមួយចំនួនបានយំទាំងមិនចេញទឹកភ្នែក ដោយសាររអិលដួល។ ក្នុងនោះ សិស្សា នុសិស្សមួយចំនួន ក៏បានរអិលដួលពេលធ្វើដំណើរទៅរៀនផងដែរ។

ក្នុងសភាពសំលៀកបំពាក់ប្រឡាក់ដោយភក់ និងទទឹកទឹកភ្លៀង និងកាន់កាកាបទៅ រៀនកុមារសីហាជាសិស្សរៀននៅសាបមឋសិក្សាមួយនៅស្ថិតនៅក្នុងឃុំព្រែ កអំ ពិលបាន ប្រាប់ឲ្យដឹងគេបានរអិលដួល ដោយសារផ្លូវជង្ហុក ហើយដក់ទឹកភ្លៀងខ្លាំង។

សភាពញ័រញាក់កុមារដដែល បាននិយាយថា ហេតុអ្វីសម្តេច ហ៊ុន សែន មិនជួយធ្វើផ្លូវនេះផងពូ ព្រោះថា ខ្ញុំមើលទូរទស្សន៍ឃើញក្នុងភូមិ ឃុំគេ មានផ្លូវស្អាត ស្រួលធ្វើដំណើរណាស់ពូ  ។ បើផ្លូវយើងបានស្អាតមិនដឹងស្រួលជិះកង់ ទៅរៀនយ៉ាងណាទេពូ។ ពូអើយជួយប្រាប់ស ម្តេច ជួយធ្វើផងពូ ព្រោះសម្តេចមានសមត្ថភាពខ្លាំងណាស់។

ក្រៅពីកុមារ ខាងប្រជាពលរដ្ឋរស់នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានបន្តទទូចសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ធ្វើផ្លូវលំមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រនេះដែរ។

សូមជម្រាបផ្លូវខាងលើនេះ ត្រូវបានថ្នាក់ពង្រឹងស្រុកស្អាង សន្យាធ្វើឲ្យបាន តែសន្យានោះ​រហូតមកដល់ពេលនេះ មិនទាន់ឃើញថ្នាក់ដឹកនាំធ្វើឲ្យស្អាតដូចការសន្យានោះទេ ខណៈលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រធានក្រុមដឹកនាំស្រុកស្អាងបានតែផ្តល់លុយមួយចំនួនចាក់ថ្មជួសជុលតែកន្លែងជង្ហុកតែប៉ុណ្ណោះ។

លោក ឃុត ខុន មេឃុំព្រែកអំបិល បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ត្រូវបានគណៈពង្រឹងសន្យាធ្វើនៅពេលជាប់ឆ្នោត ទើប​បាន​ចាក់គ្រួសប៉ុន្មានឡានសិន។

ជាងនេះលោកក៏បានស្នើទៅគណៈពង្រឹងឃុំ គឺលោក អោក បូរ៉ា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ការឆ្លើយតបធ្វើឲ្យស្អាតនោះទេ។

លើសពីនេះ លោកមេឃុំក៏បានឲ្យដឹងថា លោកបានស្នើទៅលោក ប្រាក់ សុខុន ដើម្បីធ្វើផ្លូវនេះដែរ ប៉ុន្តែលោកបានឆ្លើយតប គ្រាន់តែលោកផ្តល់ជូនប្រមាណជាង១០លានរៀល ដើម្បីជួសជុលតែប៉ុណ្ណោះ។

លោក ប៊ុន ណា ជាកសិកររស់នៅក្នុងឃុំខាងលើ បានលើកឡើងថា លោកចង់ឃើញថ្នាក់ដឹកនាំធ្វើផ្លូវនេះ ដូចជាថ្នាក់ដឹកនាំបានសន្យាជាមួយពលរដ្ឋនៅពេលប្រជុំម្តងៗ។ ពិសេសនោះ មុនបោះឆ្នោតម្តងៗ ថ្នាក់ដឹកនាំបានសន្យាថា នឹងធ្វើផ្លូវនេះឲ្យស្អាត។ ផ្ទុយទៅវិញផ្លូវនេះ មិនបានធ្វើដូចអ្វីដែលនិយាយនោះទេ ពោលគឺមិនចាក់កៅស៊ូ និងថ្មល្អិតឲ្យនោះទេ ដោយគ្រាន់ឈូសបន្តិចទាំងមិនកិនបង្ហាប់ផង។

លោកក៏ស្នើថ្នាក់ដឹកនាំ ចុះធ្វើតាមការសន្យាផង ព្រោះការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រជិតមកដល់ហើយ។ បើអីញ្ចឹងទេ បើគណបក្សប្រជាជនកម្ពុជាចង់បានសន្លឹកឆ្នោតគួរធ្វើជូនពលរដ្ឋផងទៅ ព្រោះពលរដ្ឋភាគច្រើន ពួកគេនឹងមិនទៅបោះឆ្នោត ឬមិនបោះឆ្នោតជូនបក្សតែម្តង។

សូមជម្រាបថា នៅពេលហែក្បូនឃោសនាបោះឆ្នោតថ្ងែដំបូងរបស់គណបក្សប្រជាជនកម្ពុជា បានសន្យាថា នៅពេលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតក្នុងការបោះឆ្នោតខាងមុខនេះនឹងធ្វើផ្លូវខូចនេះឲ្យ។

តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតនោះដែរ គេក៏ឃើញសកម្មជន ដែលហែក្បួនជិះម៉ូរូរអិលដួលផងដែរ។ ក្នុងក្បូនឃោសនាគេសង្កេតឃើញថ្នាក់ដឹកនាំម្នាក់ដែរ គេឲ្យដឹងថា មានតួនាទីធំនៅក្នុងជួរបក្សបាននិយាយទៅកាន់អ្នកគាំទ្រថា សុំបោះឆ្នោតឲ្យបក្សយើងនឹងបានផ្លូវហើយ។

ស្ត្រីដែលពាក់មួករូបសញ្ញាទេវតា និងអាវ ដែលនិមិត្តសញ្ញាគណបក្សប្រជាជនកម្ពុជា មិនបានដោះមួក ឬចេញមកជួបនិយាយផ្ទាល់ជាមួយពលរដ្ឋម្ចាស់ឆ្នោតថា ផ្លូវយើងពិបាកសូមបងប្អូនបោះឆ្នោតគណបក្សប្រជាជនកម្ពុជា និងបានផ្លូវល្អមិនខាន។

យ៉ាងណាក្តីការសន្យា និងនិយាយរបស់អ្នកឃោសនានេះ បានធ្វើច្រើនលើកមកហើយ ចំពោះម្ចាស់ឆ្នោត ប៉ុន្តែមិនឃើញបានលទ្ធផលចេញជាក់ស្តែងនោះទេ គឺគ្មានផ្លូវចាក់កៅស៊ូស្អាតដូច ឃុំ និងខេត្តតាកែវឡើយ។

ការសន្យានេះ បានតែសន្យា ទើបធ្វើឲ្យបក្សប្រជាជនកម្ពុជាចាញ់អតីតបក្សប្រឆាំង តែបើតាមការទស្សទាយនោះពីម្ចាស់ឆ្នោតថា សម្រាប់ការបោះឆ្នោតអាណត្តិទី៦ នេះ គណបក្សប្រជាជនកម្ពុជា នឹងឈ្នះហើយ ព្រោះគ្មានបក្សប្រឆាំងចូលរួម។ ហើយអ្វីដែលគេរង់ចាំនោះ នៅពេលឈ្នះឆ្នោត ហើយអ្នកសន្យានោះធ្វើផ្លូវជូនម្ចាស់ឆ្នោតដែរ ឬទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post