header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានរងរបួសស្រាល បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនបរទេស តែមិនបានសម្រេច បែបជាធ្លាក់ពីលើម៉ូតូខ្លួនឯង រត់គេចមិនរួច ត្រូវអ្នកជិតខាងចាប់ក្របួចជាប់ភ្លាមៗ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះស៊ីសុវត្ថុ កែងផ្លូវ១១៨ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅផ្ទះលេខ១២៨E២ ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងម្នាក់ទៀត ដែលគេចខ្លួនបាត់នោះឈ្មោះ ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះ ជាជនបរទេស មិនស្គាល់អត្តសញ្ញាណ បានដើរចេញពីកន្លែងកើតហេតុទៅបាត់ ព្រោះគាត់មិនបាត់បង់អ្វីឡើយ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបរទេសរងគ្រោះ បានដើរស្ពាយកាបូប នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពេលដែលមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-8925 មកធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនបរទេសរងគ្រោះរូបនោះ តែមិនបានសម្រេច ធ្វើឲ្យជនសង្ស័យដែលជិះពីខាងក្រោយជាអ្នកឆក់ ត្រូវធ្លាក់ពីលើម៉ូតូ គាប់ជួនពេលនោះអ្នកជិតខាងឃើញដូច្នេះ ក៏ស្រែកឆោឡោរថាចោៗ ក៏ចាប់បានភ្លាមៗ រួចព្រួតគ្នាវាយទ្រមខ្លួន ហើយបានកម្លាំងសមត្ថកិច្ចមូលដ្ឋានមកទទួលទៅសួរនាំនៅប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post