header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃឡង់ដ៏ៈ ក្រុមមន្ត្រីបាននិយាយថា ក្រុមក្មេងៗចំនួន៦នាក់ ក្នុងចំណោមក្រុមក្មេងៗទាំង១២ ដែលជាប់ក្នុងរូងភ្នំ “ថាមលួង” នៅភាគខាងជើងនៃប្រទេសថៃឡង់ដ៏ អស់រយៈពេលជិត២សប្តាហ៍មកនេះ ត្រូវបាននាំចេញមកក្រៅបានហើ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅមុននេះបន្តិច។

បើតាមសេចក្ដីរាយការន៍របស់ BCC ក្រុមអ្នកជួយសង្គ្រោះ បានសម្រេចចិត្តបើកប្រតិបត្តិការដ៏ក្តៅនៅថ្ងៃអាទិត្យនេះ ដោយសារតែភ័យខ្លាចកម្រិតទឹកកើនឡើងខ្លាំង។

ក្រុមអ្នកមុជទឹក បានធ្វើការបង្ហាត់់បង្ហាញក្មេងៗទាំង១២នាក់់ និងគ្រូបង្វឹករបស់ពួកគេ ដែលនៅក្នុងរូងដ៏ងងឹត និងប្រាប់ពីផ្លូវដែលត្រូវទៅមុខ ដើម្បីទៅដល់មាត់ល្អាងនៃប្រព័ន្ធរូងភ្នំថាមលួង។

ទោះបីជាយ៉ាងនេះក្តី វាជាការនាំចេញនូវចំនួនច្រើន និងរហ័សបំផុត ដែលលើសពីការរំពឹងទុករបស់ក្រុមមន្ត្រីកាលពីមុននោះ។ ដោយឡែក ក្មេងៗ៦នាក់ទៀត រួមនឹងគ្រូបង្វឹករបស់ពួកគេ ក្រុមសង្គ្រោះនឹងបើកប្រតិបត្តិការជួយសង្គ្រោះនៅថ្ងៃស្អែកបន្តទៀត។

ក្រុមក្មេងៗចំនួន៦នាក់ ឥឡូវត្រូវបានគេរាយការណ៍មកថា បានមកក្រៅវិញហើយ ហើយកំពុងស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យ នៃខេត្តឈៀងរ៉ៃ ដែលមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីតាំងរូងភ្នំកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post