header ads

Sponsor

vivo

vivo Y81 ជាស្មាតហ្វូនលំដាប់កណ្តាល ស្ថិតក្នុងត្រកូល Y ជំនាន់ថ្មី ដែលក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញ ក្នុងថ្ងៃនេះ តែម្តងដោយវាមានលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ បើនិយាយពី រចនាបថរូបរាងទាំងមូល នៃស្មាតហ្វូននេះវិញ គឺវាមានភាពស្អាតនិងទាន់សម័យសំរាប់យុវវ័យ។

ស្មាតហ្វូននេះ បានបំពាក់កញ្ចក់អេក្រង់ FullView ជំនាន់ថ្មី ទំហំ 6.22 អ៊ីញ ប្រភេទ IPS-LCD ជាមួយកំរិតបង្ហាញរូបភាព HD+ ឬ 720 x 1520 ភិចសែល និងមានកម្រិត Aspect Ratio 19:9។ vivo Y81 មានភ្ជាប់កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 និងមានមុខងារ AI Face Beauty ជួយលើកសម្រស់ អោយស្រស់ស្អាត ចំណែកកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 អាចផ្តិតយករូបភាព បានច្បាស់គួរសម។ ក្នុងនោះ vivo ក៏បានបន្ថែមមុខងារ Live Photo សម្រាប់អ្នកចូលចិត្ត ថតរូបបែបមានចលនាផងដែរនិងមុខងារ Portrait សម្រាប់អ្នកចូលចិត្ត ថតរូបមានព្រាលផ្ទាំងខាងក្រោយ។ ។ ទៅលើផ្នែកសុវត្ថិភាព វាមានភ្ជាប់ជាមួយនឹងមុខងារ Face Access សម្រាប់អនុញ្ញាតិអោយយើង ដោះសោរតាមការស្កេនមុខ បានថែមទៀត។ 

ចំពោះកម្លាំងម៉ាស៊ីនវិញ វានឹងប្រើប្រាស់បន្ទះឈីប Helio P22,មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.0GHz ប្រភេទ Cortex A53 និងប្រើ GPU PowerVR GE8320។ ស្មាតហ្វួននេះ មានបំពាក់ RAM ទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD ដល់256GBសម្រាប់ពង្រីកបន្ថែម ដោយមិនចាំបាច់បារម្ភពីការឆាប់ពេញផងដែរ។ 

vivo Y81 គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo Funtouch OS 4.0 ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់តែម្តង និងអាចប្រើប្រាស់សេវាបាន 4G LTE ផងដែរ។ យ៉ាងណា សម្រាប់ប្រិយមិត្ត នៅក្នុងប្រទេសយើង ក៏អាចធ្វើការកុម្ម៉ងស្មាតហ្វូន ម៉ូឌែលនេះ ចាប់ពីថ្ងៃនេះតទៅ នៅក្រុមហ៊ុន vivo ឬបណ្តាហាងទូរសព្ទនានា ដែលនៅជិតលោកអ្នក ជាមួយនឹងតម្លៃ 199 ដុល្លារជាមួយនឹងការបន្ថែមកាដូមួយចំនួន ផងដែរដូចជាបំពងទឹករក្សាកម្តៅ បណ្តោងV-Ringនិងដងសែលហ្វី ដ៏ស្រស់ស្អាត។

ដោយ Sunny
ប្រភព Vivo Cambodia  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post