header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់តូចចិត្តនឹងប្រពន្ធ ដែលរស់នៅជាមួយគ្នាជាង២ឆ្នាំ ដោយមិនបានរៀបការ ខាងស្រីរត់ចោលទៅវិញបាត់ រួមជាមួយកូនស្រីម្នាក់ផង ទីបំផុតក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើល កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួល លេខ ខ ១៣ ផ្លូវលំ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

បុរសដែលធ្វើអត្តឃាត ឈ្មោះ ញឹម ទៀវ អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ផលិតចានស្នោ ផ្នែកខាងម៉ាស៊ីន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ពងទឹក ឃុំគោកពោធិ ស្រុកបុរីជលសារ ខេត្តតាកែវ។ ចំណែក ប្រពន្ធចុះចោលទៅបាត់ គ្រាន់តែដឹងថា ឈ្មោះ ស្រី អាយុជាង២០ឆ្នាំ មានកូនស្រីម្នាក់ យកទៅជាមួយផង ដោយសារ ប្រពន្ធហេងស៊យ ទើបគេមិនសូវស្គាល់ អត្តសញ្ញាណ។

តាមស្រ្តីឈ្នោះ ញឹម ទូច អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវជាបងស្រីបង្កើត របស់យុវជនខាងលើ បានឲ្យដឹងថា ប្អូនស្រុសរបស់ខ្លួន បានស្រឡាញ់ នារីម្នាក់ យកធ្វើជាប្រពន្ធ ទាំងមិនបានរៀបការ ជាង២ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាមួយគ្នា អាយុជាង១ខួប តែដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ប្រពន្ធយកកូនស្រី រត់ចុះចោលទៅបាត់ជាង១ខែមកហើយ មិនដឹងថា ទៅណា។

ស្រ្តីជាបង បន្តទៀតថា ធ្លាប់ឮប្អូននិយាយប្រាប់ដែរ ពិបាកចិត្ត អាណិតកូន នាងជាប្រពន្ធ យករត់ទៅបាត់ ស្រាប់តែមកដល់វេលាខាងលើ បងប្អូនទូរស័ព្ទប្រាប់ ប្អូនប្រុសស្លាប់ហើយ។

តាមពលរដ្ឋក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះ បន្ទាប់ពីបាត់មិនឃើញទៅធ្វើការរោងចក្រ មិនដឹងថាទៅណា ឃើញទ្វារបិទជិត សង្ស័យមើលតាមប្រឡោះបង្អួច ស្រាប់តែប្រទះឃើញ ធ្វើអត្តឃាតសម្លាប់ខ្លួន ទើបទូរស័ព្ទប្រាប់បងស្រី របស់ជនរងគ្រោះឲ្យមកមើល។

ក្រោយពីភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ពិនិត្យ កោសល្យវិច័យជាមុនសិន ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណកយតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post