header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ចោរប្រដាប់អាវុធ ២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពដកកាំភ្លើងបាញ់មួយគ្រាប់ ប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទាំងអាវុធហត្ថ​ និងនគរបាល ភ្លេចខ្លួន​ មិនបានចេញល្បាត​ដិតដល់។

ករណីបាញ់ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតប៉ុស្តិ៍២៤ ប្រមាណជា២០ម៉ែត្រ​ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស៊ុន សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ប្រាប់ភ្នាក់ងារ​ CAM POST​ ថា​ មុនពេលកើតហេតុ រូបគេបាន​ជិះម៉ូតូហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាក0437 ធ្វើដំណើរ​ពីលិចមកកើត   លុះមក​ដល់ចំណុចកើតខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកតាមមកពីក្រោយ រួចដកកាំភ្លើងភ្ជង់ ព្រមទាំង​បាញ់គំរាមមួយគ្រាប់ ប្លន់យកម៉ូតូ ហើយ​ជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានទៅប៉ុស្តិ៍ចោមចៅ១ ទាំងទឹកមុខ​ស្រងូតស្រងាត់ ​និងគ្មាន​សង្ឃឹមបន្តិចឡើយ ក្នុងការដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងឈានទៅដល់កំណត់មុខសញ្ញាចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post