header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង: ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលមិនទាន់ទទួលបានប័ណ្ណដីកម្មសិទ្ធ មានភាពរអ៊ូរទាំ ថាំចិត្តយ៉ាងខ្លាំង ជាមួយមន្ត្រីថ្នាក់ក្រោមគាត់ថាខុសនេះខុសនោះរហូត!! តើមូលហេតុអ្វីបានជាមន្ត្រីថ្នាក់ក្រោមមិនព្រមចេញប័ណ្ណដីអោយកូន?

តើនេះជាយុទ្ធសាស្ត្រមន្ត្រីគ្រាប់ល្ពៅរថ្នាក់ក្រោមរឺស? ដោយសារកូនក្រ កូនចង់បានការផ្តល់ប័ណ្ណដី ដើម្បីក្រុមគ្រួសារ ហើយត្រូវអោយកូនរងចាំការចេញប័ណ្ណដីអស់រយះពេល៥ឆ្នាំ នៅតែមិនទាន់ទទួលបានទៀត។

ពលរដ្ឋលើកឡើងថា ហេតុអ្វីបានជាប័ណ្ណដីអ្នកមួយចំនួនដែលមានលុយចេញបានលឿនម៉្លេស?និងបានលើកឡើងថា ដីរបសក្រុមហ៊ុន ដីក្រុមអ្នកមានទ្រព្យមួយចំនួន និងដីឈ្មួញពីខេត្តឆ្ងាយ ដែលបានទៅទិញនៅតំបន់នោះ បែជាចេញប័ណ្ណដីលឿនជាងដីរបស់ពលរដ្ឋក្នុងតំបន់។

ពាក់ព័ន្ធនិងការចេញប័ណ្ណដីជូនប្រជាជនកន្លងមក ឃើញថាមន្ត្រីជំនាញ មម៉ាញឹកក្នុងការផ្តល់ប័ណ្ណដីជូនពលរដ្ឋ។ ដោយឡែកក្នុងតំបន់ខាងលើនេះ លោក លី សុភា ធ្លាប់ប្រាប់ថាមន្ត្រីជំនាញខាងវាស់វែង មិនទាន់ឃើញបញ្ជូនឯកសារទាំងនោះកាន់រដ្ឋបាល។

ចំណែកលោកប៉ិល ចន្ថា អនុប្រធានវាល ធ្លាប់បានបញ្ជាក់ថាពេលយកឯកសារទៅជូនខាងរដ្ឋបាល ខាងរដ្ឋបាលថាអោយលោកទុកឯកសារនិងសិន!!!។

ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះសំណូមពរ សម្តេចតេជោ ឯ្ឧត្តមរដ្ឋមន្ត្រី និងលោក លី សុភា ជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សុរិយោដី និងសំណង់ខេត្ត សូមជួយពិនិត្យ និងពន្លឿនករណីចេញប័ណ្ណជូនពួកគាត់ផង។

គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដោយក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១២។ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនដើម្បីធានា សុវត្ថិភាព ក្នុងការកាន់កាប់ ដីធ្លី ការកាត់បន្ថយ ជម្លោះដីធ្លី  និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈ ការគ្រប់គ្រង និងការប្រើប្រាស់ ដីឲ្យមានប្រសិទ្ធភាព និងតុល្យភាព រាជរដ្ឋាភិបាល បានសម្រេច ដាក់ឲ្យអនុវត្តនូវគោល នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ដោយស្នើឲ្យ យុវនិស្សិត ដែលជាសរសទ្រូង នៃប្រទេសជាតិ សហការ ជាមួយ មន្រ្តីបច្ចេកទេស សុរិយោដី ចុះវាស់វែងដី ធ្លីដើម្បីផ្តល់ កម្មសិទ្ធិជូន ប្រជាពលរដ្ឋ នៅតាមតំបន់ ដែលត្រូវកាត់ចេញ ពីដីព្រៃសម្បទាន សម្បទានដីសេដ្ឋកិច្ច និងដីរដ្ឋ ដែលមាន ដីកាដកហូត ដោយអាជ្ញាធរខេត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post