header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ បន្ទាប់ពីក្រុមចោរជំនាញប្រដាប់ដោយអាវុធគ្រប់ដៃទាំងនេះ បើកប្រតិបត្តិការប្លន់ធនាគារ អ.អេច.ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ទាំងកណ្ដាលថ្ងៃត្រង់ នាកណ្ដាលរាជធានីភ្នំពេញ ដោយយកបានប្រាក់ប្រមាណជិត២០ម៉ឺនដុល្លារអាមេរិក ហើយខាងសមត្ថកិច្ចកំពុងដុតដៃដុតជើង ក្នុងការធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ និងបែងចែកកម្លាំងគ្រប់ច្រកល្ហក ដើម្បីតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

យ៉ាងណាមិញខាងធនាគារក៍បានចេញសេចក្ដីប្រកាសរបស់ខ្លួនផងដែរ ដោយបញ្ជាក់ជូនអតិថិជនថា សាខានឹងធ្វើការផ្អាកជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការស៊ើបអង្កេត ហើយមួយវិញទៀត ខាងធនាគារក៏បានធ្វើការធានា និងអះអាងជូនអតិថិជនទាំងអស់ថា រាល់ប្រាក់បញ្ញើសន្សំ និងការវិនិយោគរបស់លោកអ្នក នៅតែមានសុវត្ថិភាពដដែល។

នេះជាមុខសញ្ញាចោរប្លន់ ថតបានដោយកាំមេរ៉ាសុវត្ថិភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post