header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ បុរសម្នាក់ ខណៈពេលកំពុងច្រូតស្រូវលិចទឹកនោះ ស្រាប់តែកើតជំងឺខ្យល់គរ បណ្តាលឲ្យដួលចូលទឹក ហើយលង់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិចកខាងលិច ឃុំរហាត់ទឹក ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ វឹង សារ៉ែម អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សាកសពត្រូវបានយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចក។

នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ វឹង សារ៉ែម ខណៈកំពុងជួយច្រូតស្រូវបងប្អូនជាម្ចាស់ស្រែ ដែលកំពុងលិចទឹក ស្រាប់តែកើតខ្យល់គរ បណ្ដាលឲ្យលង់ទឹកស្លាប់។ ភ្លាមៗនោះ សូម្បីតែកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងច្រូតស្រូវនៅក្បែរនោះ បានខិតខំជួយសង្រ្គោះដែរ ប៉ុន្តែពុំអាចជួយសង្គ្រោះបាននោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post