header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លេងសើចមិចបាន បើនិយាយពីរឿងដុំ និងភាគវិញអ្នកស្រី ចាន់ សោភ័ណ ដ្បិតតែមានអាយុច្រើនមានកូនមែន តែបានទាក់ចិត្តផលិតករហៅសម្តែងស្ទើរតែគ្មានចន្លោះតួណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ សូម្បីតែក្រុមហ៊ុនលក់រថយន្តម៉ាកល្បីនៅកម្ពុជាការជ្រើសរើសជាផ្លូវការយកអ្នកស្រីជាតួអង្គសំខាន់ផងដែរ។

តាមពិតទៅតារាសម្ដែង ចាន់ សោភ័ណ មិនមែនជាតារាថ្មីថ្មោងទ្បើយ គ្រាន់តែពីមុនទស្សនិកជនមិនសូវស្គាល់អ្នកស្រីតែប៉ុណ្ណោះ។ អ្នកស្រី ចាន់ សោភ័ណ មានកូនប្រុសម្នាក់ឈ្មោះ រីគគី  និងកូនស្រីម្នាក់ទៀតឈ្មោះ ចេននី ដែលពួកគេសុទ្ធតែជាតារាសម្ដែងវ័យក្មេងទាំងអស់។

អ្នកស្រី ចាន់ សោភ័ណ ធ្លាប់រស់នៅជាមួយអតីតស្វាមី ដែលជាអតីតតារាសម្ដែងមិនសូវល្បីឈ្មោះម្នាក់ ហើយពួកគេបានចែកផ្លូវគ្នាជាច្រើនឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះបន្ទុកចិញ្ចឹមកូនប្រុសស្រីទាំង២នេះ គឺអ្នកស្រីជាអ្នកទទួលខុសត្រូវទាំងស្រុង។

ស្នាដៃច្រើនដែលអ្នកស្រីក្តាប់ក្នុងសិល្បៈដូចជាថ្មីៗនេះបានថតរឿង "បាតដៃខ្មៅ" ហើយក្រោយបញ្ចាំងមក គឺកក្រើកតែម្តង។ លើសពីនេះ អ្នកស្រី ត្រូវបាន​អ្នកនាង ចន ច័ន្ទលក្ខិណានិងលោក ហ៊ុយ យ៉ាឡេង ផលិតកររឿង "ធ្មប់" អនុញ្ញាតឲ្យ​ចូលរួមសម្តែងរឿង "ទារុណកម្មខ្មោច" ដែលជារឿងគេរំពឹងថា ផ្ទុះក្រោយចេញតាមរោងកុន។

អ្នកស្រី សោភ័ណ បានសម្តែងការអរគុណដល់ទស្សនិកជន និងផលិតករទាំងអស់ ដែលអាណិតស្រឡាញ់គាំទ្រហើយផ្តល់ឱកាសសម្តែងរហូតមក។ អ្នកស្រីនៅតែពេញចិត្តបម្រើសិល្បៈដរាបណាមហាជនគាំទ្រ។ ទោះយ៉ាងណាអ្នកស្រីនៅតែទទួលស្គាល់ថាការសម្តែងនៅតែខុសឆ្គង គឺនៅតែរៀនសូត្រទៅវិញទៅមកដើម្បីដុះខាត់សមត្ថភាពឲ្យ​កាន់តែប្រសើរទៅមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post