header ads

Sponsor

រិទ្ធី

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះនរោត្តម សីហមុនី បានត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ឡាយព្រះហស្ថលេខានៅថ្ងៃទី១៧​ ខែសីហា ឆ្នាំ២០១៨។

ក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅបានសរសេរថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨។

ភ្លាមៗនោះ លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទ្ទេសនៅក្រៅប្រទេសបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន តាមហ្វេសប៊ុកថា៖ របបលោក ហ៊ុន សែន នាំព្រះមហាក្សត្រ រំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ 
មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម បានតម្រូវឲ្យព្រះមហាក្សត្រ តែងតាំងវរជនមួយរូប ជា«តំណាងរាស្ត្រ» ពីគណបក្សឈ្នះឆ្នោតជានាយករដ្ឋមន្ត្រី។ 
លោក អេង ឆៃអ៊ាង បន្ថែមថា៖ តែកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានឲ្យព្រះមហាក្សត្រ តែងតាំងរូបខ្លួនដែលមិនទាន់ទទួលបានសុពលភាពជាតំណាងរាស្ត្រ ឲ្យធ្វើជានាយករដ្ឋមន្ត្រី ដែលផ្ទុយពីស្មារតី នៃមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម។ 

បច្ចុប្បន្ននេះ សម្រាប់អាណត្តិទី៦ លោក ហ៊ុន សែន មានឋានៈត្រឹមតែជាបេក្ខជនជាប់ឆ្នោត(ចេញពីការបោះឆ្នោតក្លែងក្លាយ) តែប៉ុណ្ណោះ ព្រោះមិនទាន់បានប្រកាសសុពលភាព និងស្បថ ចូលកាន់តំណែង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post