
កំពង់ស្ពឺៈ ចោរមួយក្រុម តែគេមិនដឹងមានគ្នាប៉ុន្មាននោះទេ បានធើ្វសកម្មភាពគាស់បង្អួចដាក់កង្ហារបូមខ្យល់ ចូលលួចយកទូដែក ដែលមានលុយជាង១លានដុល្លារ រួចរត់គេចបាត់ស្រមោល កាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅរោងចក្រដេរកាបូប “អិមអេហ៊ែនប៊ែក ខេមបូឌាខូអិលធីឌី ស្ថិតនៅក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ក្រុមចោរបានធ្វើសកម្មភាពលួចគាស់ទូដែក កាលពីរំលងអធ្រាត្រ ខណៈក្រុមសន្តិសុខយីហោ “PTS” នៅយាមទាំងយប់ទាំងថ្ងៃចំនួន៤នាក់ហើយនោះ នៅតែក្រុមចោរលួចយកទូដែកបានទៀត។ បន្ទាប់ពីក្រុមអ្នកយកព័ត៌មានប្រចាំខេត្ត ចុះទៅដល់ទីតាំងត្រូវបានកម្លាំសន្តិសុខ និងជំនួយការរដ្ឋបាលមិនឲ្យអ្នកកាសែតចូលឡើយ សង្ស័យក្រុមសន្តិសុខ និងរដ្ឋបាលខ្លាចបែកធ្លាយរឿងអ្វីមួយហើយ ទើបមិនឲ្យអ្នកកាសែតចូលដូច្នេះនោះ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកសំរោងទង បានត្រឹមតែធ្វើកំណត់ហេតុតែប៉ុណ្ណោះ។ មិនដែលឃើញកម្លាំងនគរបាលស្រុកសំរោងទង និងនគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានក្រុមចោរ គាស់លួច ប្លន់ម្តងណាឡើយ៕
