ភ្នំពេញៈ ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បំភ្លឺចំពោះការចោទប្រកាន់ខុសទំនងរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថា គ.ជ.ប បានលួចបំប៉ោងសំឡេងឆ្នោត ក្នុងទម្រង់១១០៩ ឲ្យគណបក្សប្រជាជនកម្ពុជា ដែលបង្ហោះនៅលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។
គ.ជ.ប បានបញ្ជាក់ថា លោក ខឹម វាសនា បានយកទម្រង់នេះ ជាកម្មវត្ថុចោទប្រកាន់ ក្នុងគោលបំណងធ្វើឲ្យមានការភ័ន្តច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសេចក្តីបំភ្លឺរបស់ គ.ជ.ប ទាក់ទងការចោទប្រកាន់របស់លោក ខឹម វាសនា៖