header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើផ្អែកតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញថា ក្នុង១ឆ្នាំៗ កម្ពុជា បាននាំចូលរថយន្តសរុបប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែក្នុងនោះរថយន្តថ្មីៗ និងរថយន្តដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មានមិនដល់១០ភាគរយផង ក្រៅពីនោះ គឺជាការនាំចូលរថយន្តមួយទឹក។

លោក ប្រាយ អ៊ែនខូ នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានឲ្យដឹងថា ការបង្កើនការនាំចូលរថយន្តស៊េរីថ្មីឆ្នាំ២០១៩នេះ មកកាន់ទីផ្សារកម្ពុជា គឺដោយសារមើលឃើញពីតម្រូវការនៃការនិយមប្រើប្រាស់រថយន្តថ្មីមានការកើនឡើង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មានការកើនឡើងមួយកម្រិតទៀតផងដែរ។

លើកឡើងក្នុងពិធីបើកបរសាកល្បងរថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មីឆ្នាំ២០១៩ នៅកោះពេជ្រនាដើមសប្ដាហ៍នេះ លោកបន្តថា គិតត្រឹមមកទល់ពេលនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយមានកំណើនរហូតដល់៣០% ដែលធ្វើអោយក្រុមហ៊ុនមានផែនការបង្កើនការនាំចូលបន្ថែមប្រមាណ១០%ទៀត ។

សូមបញ្ជាក់ថា ដើម្បីជំរុញការលក់បន្ថែមនៅក្នុងទីផ្សារកម្ពុជាក្រុមហ៊ុនហ៊ីយ៉ាន់ដាយតែងតែផ្តល់ឱកាសឲ្យ​អតិថិជនបានបើកបរសាកល្បងនូវរថយន្តដោយផ្ទាល់ ដើម្បីយល់ដឹងពីកម្រិតគុណភាពនិងអត្ថប្រយោជន៍ផ្សេងៗរបស់រថយន្តម៉ាកនេះ មុនមានការគាំទ្ររថយន្តនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post