header ads

Sponsor

ពិសី

ព្រះវិហារៈ យុវជនម្នាក់ បានទាញកាំបិត​ស្ទុះទៅចាក់បុរសម្នាក់ចំនួន៣កាំបិត បណ្តាលឲ្យ​ធ្លាយពោះវៀនមកក្រៅ ក្រោយ​ខឹងប្រើទិញថ្នាំញៀនហុចឲ្យ​មិនដល់ដៃ។

ករណីហិង្សាសបង្កឡើងដោយក្រុមញៀនថ្នាំខាងលើនេះ ធ្វើឲ្យ​មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧៖៤៨នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិបង្គោលប្រាំបី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនបង្ក​ឈ្មោះ ឯក គឹមអិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ ហឿន ធាភេទ ប្រុសអាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចិប្បន្នស្នាក់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

អាវុធហត្ថស្រុកជាំក្សាន្ត បានបញ្ជាក់ថា ហេតុដែលបង្កឲ្យ​មានហិង្សានេះកើតឡើងនោះ ដោយមុនដំបូងគេបានឃើញជនរងគ្រោះនឹងជនសង្ស័យទាំងពីរនាក់ ផឹកស្រាជាមួយគ្នា ក្រោយមកជនរងគ្រោះក៏បានទៅទិញថ្នាំញៀនពីណាមកយកមកឲ្យ​ជនសង្ស័យ តែជនរងគ្រោះហុចឲ្យ​ទៅជនសង្ស័យ ដោយឲ្យ​មិនដល់ដៃជនសង្ស័យ ធ្វើជនសង្ស័យ​កើតក្តីខឹងសម្បារ ដោយផ្សំនឹងការបែកថ្នាំផងនោះ ជនសង្ស័យក៏បានយកកាំបិតចុងស្រួច ស្ទុះ​ទៅចាក់លើជនរងគ្រោះចំនួន៣កាំបិត បណ្តាលឲ្យ​ធ្លាយពោះចេញមកក្រៅ៕

ក្រោយកើតហេតុភ្លាមៗកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំង​ការិយាល័យទី២របស់កងពលតូចអន្តរាគមន៍លេខ៨ ក៏បានចុះធ្វើកាឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យ រូមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិពិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post