header ads

Sponsor

រិទ្ធី

លោក កឹម សុខា ត្រូវបានចាប់និងឃុំខ្លួន ចាប់តាំងពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលគិតមកដល់ថ្ងៃ នេះមាន       រយៈពេល ៣៣៧ថ្ងៃហើយ។ លោក កឹម សុខា ប្រធានអតីគណបក្សសង្គ្រោះជាតិកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ។

ការចាប់និងឃុំខ្លួនលោក កឹម សុខា ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជាការឃុំខ្លួនខុសច្បាប់ ហើយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា។ តើសហគមន៍អន្តរជាតិ ប្រទេសណាខ្លះ ដែលស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា?

សហគមន៍អន្តរជាតិ មានជាអាទិ៍ អង្គការសហប្រជាជាតិ (United Nations) សហភាពអឺរ៉ុប (European Union) សហភាពអន្តរសភា (Inter-Parliamentary Union) គណៈកម្មការសិទ្ធិមនុស្សនៃតំណាងរាស្រ្តអាស៊ាន (ASEAN Parliamentarians for Human Rights) សហរដ្ឋអាមេរិក (United States of America) ព្រមទាំងបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀត ដូចជា អួស្រ្តាលី កាណាដា ។ល។ បានទាមទារឲ្យដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងមិនពេញចិត្តនៃការបោះឆ្នោតនាពេលកន្លងទៅ ដោយលើកឡើងថា ជាការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ។

យោងតាមលោក មុត ចន្ថា ជំនួយការលោក កឹម សុខា បានឱ្យដឹងថា៖ ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនតាមទំនើងចិត្ត បានចេញសេចក្តីសន្និដ្ឋានថាការឃុំខ្លួនលោក កឹម សុខា គឺជាការឃុំខ្លួនដោយខុសច្បាប់ និងតាមទំនើងចិត្ត ហើយបានទាមទារឲ្យដោះលែងរូបលោក។

របៀបវារៈនៃការដោះលែងនេះ ត្រូវបានកំណត់ជាអាទិភាពខ្ពស់បំផុតសម្រាប់សហភាពអឺរ៉ុប ក្នុងការពិចារណាថាត្រូវរក្សាទុក ឬដកហូតប្រព័ន្ធអនុគ្រោះព័ន្ធ ក្រោមកម្មវិធី អ្វីទាំងអស់ លើកលែងតែអាវុធ ឬ "Everything But Arms)។

រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់ការបោះឆ្នោត បានបញ្ចប់នូវភាពស្ងៀមស្ងាត់របស់ខ្លួន ដោយសម្តែងនូវការខកចិត្តក្នុងមធ្យោបាយជាច្រើន ចំពោះការបោះឆ្នោត ហើយថាសន្លឹកឆ្នោតដែលខូចយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនេះមិនឆ្លុះបញ្ចាំងពីឆ​ន្ទៈរបស់ប្រជាជនកម្ពុជា ដូចអ្វីដែលជប៉ុនចង់ឃើញឡើយ។ ជប៉ុនបានទាមទារឱ្យរដ្ឋាភិបាល  ចចារជាមួយគណបក្សប្រឆាំង ដើម្បីបង្រួបបង្រួមជាតិកម្ពុជាឡើងវិញ។

ឆ្លងតាមប្រតិកម្មរបស់សហគមន៍អន្តរជាតិនៅក្រោយការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ប្រទេសជប៉ុនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងជាប្រទេសម្ចាស់ជំនួយធំដល់ប្រទេសកម្ពុជាចុងក្រោយគេ បានបង្ហាញជំហរច្បាស់លាស់ អំពីការមិនសប្បាយចិត្តចំពោះលទ្ធផលបោះឆ្នោត។

លោក មុត ចន្ថា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរសង្ឍឹមថា អ្នកនយកបាយខ្មែរនឹងចាត់ទុកប្រទេសកម្ពុជា ជាប្រទេសរបស់ខ្មែរទាំងអស់គ្នា។ ខ្មែរត្រូវរួមសុខ រួមទុក្ខជាមួយគ្នា ហើយនាវាកម្ពុជា លិច ឬអណ្តែត គឺជាការទទួលខុសត្រូវរបស់ខ្មែរទាំងអស់គ្នា។ មានតែការផ្សះផ្សារ និងបង្រួបបង្រួមជាតិប៉ុណ្ណោះ ទើបធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល មានសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក មុត ចន្ថា បានអះអាងថាការដោះលែង លោក កឹម សុខា ជាកាយវិការ និងសញ្ញាវិជ្ជមាន ដើម្បីខ្មែរមានឱកាសជជែកគ្នា ឆ្ពោះទៅរកការស្តាលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅកម្ពុជា ឡើងវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post