header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ បន្ទាប់ពីលោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៧ម៉ោង នៅវេលាម៉ោង១៣ និង០០នាទីថ្ងៃ១៥ ខែ សីហា ឆ្នាំ ២០១៨នេះ បានឲ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៍បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ ដែលចាក់សម្លាប់បុរសដែលជាមន្ត្រីនគរបាលជាច្រើនកាំបិតកាលពីព្រឹក និងនាំខ្លួនយកមកធ្វើការសាកសួរហើយ ។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ ។

បើតាមចម្លើយពីជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង២៤:២៥នាទី ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យបាន យកទូរសព្ទ័ ខលទៅជនរងគ្រោះ ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីឲ្យមកជួយយកកូន ទៅមន្ទីរពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

លុះដល់វេលាម៉ោង០១:១៣នាទី ជនសង្ស័យបានធ្វើការខលទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យ និងកូនទៅមន្ទីរពេទ្យ។

លុះដល់វេលាម៉ោង១:៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា "បងដល់ណាហើយ?"ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយ ក៏នាំគ្នាជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់ ហើយជនសង្ស័យបានឲ្យទូរស័ព្ទទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ ។

លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ(ស្រវឹង) និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម អោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ តែជនរងគ្រោះមិនព្រម ។ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទីជនសង្ស័យ បាននិយាយថា "ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល"រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូ ដើម្បីចុះដើរពរកូន ពេលនោះជនរងគ្រោះបានបានយកកាំបិតចិតបន្លែរ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលអោយជនសង្ស័យដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលដែល ពេលនោះដែរកូនរបស់ពួកគេ បានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែល ជនសង្ស័យ បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលអោយមុត ម្រាមមេដៃឆ្វេង។

ក្រោយបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ ។លុះដល់វេលាម៉ោង៥:០០នាទី ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពិយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយ។

យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕

សូមជម្រាបជូនថា ករណីឃាតកម្មខាងលើនេះ បានកើតឡើងពីចន្លោះម៉ោង៣ទៅម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post